21/11/2018 09:34 GMT+7 Email Print Like 0

វៀតណាម - ឥណ្ឌាបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងធ្វើអាជីវកម្ម


 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung

 នារសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្ម​និងឧស្សាហកម្ម​វៀតណាម និង​ស្ថាន​ទូតឥណ្ឌា​ប្រចាំនៅវៀតណាម រួមជា​មួយ​សហព័ន្ធឧស្សា​ហកម្ម​​ឥណ្ឌា សហការ​ជាមួយ​ភ្នាក់​ងារ​ពាក់​ព័ន្ធ​ដទៃទៀត​នៃប្រទេស​ទាំង​ពីរ រៀបចំវេទិកាធុរកិ​ច្ច វៀត​ណាម - ​ឥណ្ឌា។
 
ថ្លែង​ក្នុងពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ឥណ្ឌា​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុងចំណោមដៃគូពាណិជ្ជកម្ម​ធំបំផុតទាំង១០ ​របស់វៀត​​ណាម​។ ដើម្បី​ទទួល​បាន​តម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគីឡើងដល់ ១៥ ពា​ន់ លានដុល្លានាពេលខាងមុខ ឧប​នាយករដ្ឋមន្ត្រី​ លោក​ Trinh Dinh Dung បាន​លើកឡើង​ថា ភាគីទាំងពីរ គប្បីបង្កើន​ការវិនិយោគលើបណ្តាវិស័យដែលឥណ្ឌាមានឧត្ត​មភាពនិង​វៀត ណាម​​មានតម្រូវ​ការ។ ជាពិសេស ជម្រុ​ញការត ភ្ជាប់វិស័យ​អាកាសចរណ៍​និងនាវាចរណ៍​ដោយលុបចោល​ជា​ជំហាន​ៗ​​រាល់ របាំងពាណិជ្ជកម្ម ​និងបង្កលក្ខណៈ​ងាយស្រួល​សម្រាប់ទំនិញ​របស់ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​នាំចេញ​នាំចូល​​ទៅវិញ​ទៅមក​។
 
ចំណែក ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind បានឲ្យដឹងថា សហគ្រាស​នៃ​ប្រទេស​ទាំងពីរ​កំពុង​មាន​ឱកាស​សហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជា៖ បច្ចេក វិទ្យាព័ត៌មាន សេដ្ឋកិច្ច​ឌីជីថល​ ថាម​ពលក​កើត​ឡើង​វិញ​ សុខភា​ព វិស័យកសិកម្មនិងអាកាសចរណ៍ជាដើម។ ​ឥណ្ឌាក៏ចង់រៀនសូត្រពីវៀតណាមក្នុងវិស័យអភិ វឌ្ឍន៍​ហេដ្ឋារ​ចនាសម្ព័ន្ធទីក្រុងនិងទេសចរណ៍ ការ​ចាប់ផ្តើម​អាជីព និង​ការច្នៃប្រ​ឌិត​ក្នុង​បរិបទ​បដិវត្ត​ឧស្សាហកម្ម​ ៤.០ ផង​ដែរ ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ