13/11/2018 00:01 GMT+7 Email Print Like 0

វៀតណាម - ចិនពង្រឹងទំនាក់ទំនងនយោបាយ ការទូតនិងសេដ្ឋកិច្ចប្រកបដោយឥតឈប់ឈរ

ថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បានដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់វៀតណាម​ ដែល​អញ្ជើញ​ចូលរួម​​​ក្នុ​ងការតាំងពិព័រណ៍​នាំចេញ​អន្តរជាតិ​ចិន (CIIE 2018) លើកទី ១។ ក្នុង​ឱកាសនេះ លោកនាយករដ្ឋមន្ត្រី​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ធ្វើ​បទសម្ភាសជាមួយទីភ្នាក់​ងារព័ត៌មាន Xinhua ស្តីពីទំនាក់ទំនង​នៃប្រទេសទាំងពីរ​​ នា​ពេល​បច្ចុប្បន្ននេះ និង​ក្តីសង្ឃឹម​​នូវ​កិច្ច​សហប្រតិបត្តិការ​ នៅពេលអនាគត។ កាសែតរូបភាព​វៀតណាម​សូម​ផ្សព្វផ្សាយ​បទសម្ភាស​​របស់​លោកនាយករដ្ឋមន្ត្រី​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ដូច​ខាង​ក្រោម។

អ្នកយកព័ត៌មាន ៖ សូមគោរពលោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) តើលោកនាយករដ្ឋមន្ត្រីវាយតំលៃអំពីទំនាក់ទំនងវៀតណាម-  ចិន នាពេលបច្ចុប្បន្ននេះដូចយ៉ាងម្តេច?

លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ៖  វៀតណាម -  ចិន មានទំនាក់ទំនងជាប្រពៃណីពីយូរអង្វែងមកនេះហើយ ភ្នំជាប់ភ្នំ ទន្លេជាប់ទន្លេ ថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់រួមគ្នាបានកសាងនិងពង្រឹងទំនាក់ទំនងនេះ។ ជាពិសេសក្នុងរយៈពេលកន្លងទៅ ដោយការខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើគ្រប់វិស័យវៀតណាម - ចិន ដែលកំពុងរក្សាការអភិវឌ្ឍយ៉ាងសកម្ម និងទទួលបានផ្លែផ្កាជាច្រើន។ សមិទ្ធផលធំធេងបំផុតគឺប្រទេសទាំងពីរបានពង្រឹង អភិវឌ្ឍន៍ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងការទូតប្រកបដោយឥតឈប់ឈរ។

ទំនាក់ទំនងនយោបាយនៃប្រទេសទាំងពីរបានពង្រឹង និងរក្សាការអភិវឌ្ឍន៍យ៉ាងសកម្ម។ បណ្តាដំណើរទស្សនកិច្ចនិងការជួបជុំរវាងបក្សទាំងពីរដែលប្រទេសទាំងពីរបានរៀបចំយ៉ាងទៀងទាត់ តាមរយៈនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានទទួលការយល់ដឹងរួមដ៏សំខាន់អំពីការដែលធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម  - ចិន។

សមិទ្ធផលទទួលបានក្នុងទំនាក់ទំនងនយោបាយ - ការទូតរវាងវៀតណាម  - ចិន ដែលគឺជាបុព្វហេតុសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ មានកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការវិនិយោគលើសេដ្ឋកិច្ច ឬពាក់ព័ន្ធនឹងសេដ្ឋកិច្ច។ ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម -  ចិនបន្តមានការអភិវឌ្ឍន៍។ ចិនបានក្លាយទៅជាមួយក្នុងបណ្តាចំណោមដៃគូពាណិជ្ជកម្មឈានមុខគេ នៅប្រទេសវៀតណាម ទំហំពាណិជ្ជកម្មទ្វេភាគីបង្កើនយ៉ាងខ្លាំងក្លា ភាពមិនស្មើនៃជញ្ជីងពាណិជ្ជកម្មកាន់តែកែលំអ។



ក្នុងដំណើរការអញ្ជើញចូលរួមក្នុងការតាំងពិព័រណ៍នាំចេញអន្តរជាតិចិនលើកទី ១ នៅទីក្រុង Shang hai លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ចិន
Xi Jinping ។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅទីក្រុង Shang hai លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ
លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ប្រធានគណៈប្រតិភូនានាថតរូបទុកជាអនុស្សាវរីយ៍ នៅពេលអញ្ជើញចូលរួមក្នុងក្នុងការតាំងពិព័រណ៍នាំចេញ
អន្តរជាតិចិនលើកទី ១ (CIIE 2018)។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា ក្នុងការតាំងពិព័រណ៍
នាំចេញអន្តរជាតិចិនលើកទី ១ (CIIE 2018)។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបនិង លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន
Xi Jinping អញ្ជើញមកទស្សនាស្តង់ដាក់តាំងទំនិញវៀតណាម ក្នុង CIIE 2018។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួប លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping លោកនាយករដ្ឋមន្ត្រីរុស្ស៊ី D. Medvedev និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith
ក្នុងឱកាសអញ្ជើញមកទស្សនា CIIE 2018។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ប្រទេសទាំងពីរបានរៀបចំបណ្តាសកម្មភាពប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ជាពិសេសគឺជំនាន់យុវជននិងប្រជាជនរស់នៅតំបន់ជាប់ខ្សែព្រំដែននៃប្រទេសទាំងពីរ ការជួបជុំរវាងបណ្តាក្រសួង ស្ថាប័ន និងតំបន់ …

វិស័យទេសចរណ៍ក៏បានជំរុញកាន់តែខ្លាំងក្លា ចិនមានបរិមាណភ្ញៀវទេសចរណ៍មកវៀតណាមជាច្រើនបំផុត។
ក្នុង​ឆ្នាំ២០១៧ បរិមាណភ្ញៀវទេសចរណ៍ចិនមកវៀតណាមចំនួន ៤ លាននាក់ កើនឡើង ៤៨,៦ % ស្មើនឹង ៣០% នៃបរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាម (ក្នុងអំឡុងពេល ១០ ខែដើមឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍ចិន មកវៀតណាមចំនួន ៤,២ លាននាក់ កើនឡើង ២៨,៨% បើសិនជាប្រៀបធៀបនឹងពេលរយៈដូចគ្នាកាលពីឆ្នាំមុន)។ ក្នុងនោះ ជារៀងរាល់ឆ្នាំ បរិមាណភ្ញៀវទេសចរណ៍វៀតណាមមកចិនចំនួនជិត ៣ លាននាក់។

ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តបណ្តាឯកសារដែលមានលក្ខណៈច្បាប់ស្តីពីព្រំដែនលើដី​គោក​​វៀតណាម - ចិន បង្កើនការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពក្នុងតំបន់ជាប់ខ្សែព្រំដែន ទទួលបានការយល់ដឹងរួមអំពីការដោះស្រាយខ្វែងគំនិត រក្សាសន្តិភាព ស្ថេរភាពលើដែនសមុទ្រ និងសកម្មជំរុញបណ្តាយន្តការចរចារអំពីបញ្ហាលើសមុទ្រ។

លទ្ធផលដែលពោលខាងលើនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងថែមទៀតនូវគ្រឹះស្ថានដ៏រឹងមាំសំរាប់ទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម - ចិន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍ និងលើកកម្ពស់ទីតាំងរបស់ប្រទេសនិមួយៗ។ ដោយមូលដ្ឋាននិងគ្រឹះស្ថានល្អប្រសើរដែលបានពោលខាងលើនោះ ក្នុងរយៈពេលខាងមុខឆាប់ៗនេះ ភាគីទាំងពីរបានបន្តអនុវត្តន៍យ៉ាងប្រសិទ្ធភាពបណ្តាការយល់ដឹងរួម ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបាន បង្កើនទស្សនកិច្ច និងការ​ជួប​ជុំ​​រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ជំរុញការប្រាស្រ័យទាក់ទងគ្នា កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដ៏ជាក់ស្តែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ រួមជាមួយកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ជាន់ថ្នាក់ បណ្តាស្ថាប័ន តំបន់ និងប្រជាជនទាំងពីរ ទំនាក់ទំនងជាភាពដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម - ចិន នឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ធំធេង ហើយរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពនិងវិបុលភាពក្នុងតំបន់។

 

អ្នកយកព័ត៌មាន៖ ការតាំងពិព័រណ៍នាំចេញអន្តរជាតិចិនលើកទី ១ នៅទីក្រុង Shanghai គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មសំខាន់ៗរបស់រដ្ឋភិបាលចិន ដោយគោលដៅបើកទ្វារទីផ្សារចិនទៅកាន់ពិភពលោក បង្កើតឱកាសសំរាប់បណ្តាប្រទេសខិតជិតដល់ទីផ្សារធំៗរបស់ចិន។ វៀតណាមគឺប្រទេសដែលបានចិនអញ្ជើញចូលរួម ដោយ​“តួនាទី​ជាប្រទេសកិត្តយស“ ។ ហេតុដូច្នេះ សូមលោកនាយរដ្ឋមន្ត្រីនិយាយឲ្យដឹងថា តើវៀតណាមសង្ឃឹមអ្វី សំ​រាប់​ការជិតខិតដល់កាន់តែស៊ីជម្រៅចូលក្នុងទីផ្សារចិន?
 

លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ៖  ទទួលការអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping ខ្ញុំនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម រួមជាមួយសហគ្រាសវៀតណាមជាច្រើន ដែលអញ្ជើញចូល​រួមក្នុងការតាំងពិព័រណ៍នាំចេញអន្តរជាតិចិនលើកទី ១ នៅទីក្រុង Shanghai (CIIE 2018) ។ ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងលោកប្រធានរដ្ឋ Xi Jinping ដែលបានអញ្ជើញវៀតណាមចូលរួម ក្នុងនាម “ប្រទេសកិត្តិយស” ។
 

ខ្ញុំបានវាយតំលៃខ្ពស់នូវការដែលចិនបានរៀបចំ CIIE 2018 បង្ហាញកិច្ចសហប្រតិបត្តិការនឹងរួមគ្នាទទួលផលប្រយោជន៍ បង្កើតការជំរុញពាណិជ្ជកម្មថ្មី សំខាន់​ និងមានទ្រង់ទាយធំជាមួយចិន និងបណ្តាដៃគូ បង្កើតឱកាស​សំរាប់សហគ្រាសចិននិងបណ្តាប្រទេសដែលស្វែងយល់នូវព័ត៌មាន ស្រាវជ្រាវទីផ្សារ អនុវត្តន៍បណ្តាសកម្មភាពជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម។

វៀតណាមមានឱកាសល្អសំរាប់ការឧទ្ទេសនាមនូវរូបភាពប្រទេសជាតិ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគនិង​ទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ បណ្តាសហគ្រាសវៀតណាមក៏មានឱកាស ដើម្បីជួបនិងបើកទូលាយការធ្វើអាជីវកម្មជាមួយសហគ្រាស វិនិយោគិនចិននិងបណ្តាប្រទេសផ្សេងៗ ទៀត។

ការតាំងពិព័រណ៍នាំចេញអន្តរជាតិចិនលើកទី ១ នៅទីក្រុង Shanghai គឺជាព្រឹតិ្តការណ៍ដ៏ធំបំផុត ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍ ដែលចិនធ្លាប់រៀបចំ តាំងពីមុនដល់នាពេលបច្ចុប្បន្ននេះ។ វៀតណាមបានជ្រើសរើសគឺមួយក្នុងចំណោម ១២ ប្រទេស​កិត្តិយស អញ្ជើញចូលរួមក្នុងការតាំងពិព័រណ៍លើកដំបូង ក្នុងនោះមាន ១៣០ ប្រទេសនិងតំបន់អញ្ជើញចូលរួម។ ទន្ទឹម​នឹង​នេះ​វៀតណាមអញ្ជើញចូលរួមក្នុងការតាំងពិព័រណ៍ ដោយតួនាទីជា​“ប្រទេសកិត្តិយស”។


តាមរយៈ CIIE 2018 ដោយតួនាទីជាស្ពានតភ្ជាប់រវាងសមាគមន៍សេដ្ឋកិច្ច ASEAN និងចិន វៀតណាមចង់បំណងបន្តប្រើប្រាស់ផលប្រយោជន៍ជាក់ស្តែង មកពីតំបន់ពាណិជ្ជកម្មសេរី ASEAN -  ចិន ប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍន៍​ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង ASEAN -  ចិន។

អ្នកយកព័ត៌មាន៖ ចិនប្តេជ្ញាចិត្តបន្តការកែទម្រង់ គាំទ្រសេរីនីយកម្មពាណិជ្ជកម្ម។ ដូច្នេះសូមលោកនាយករដ្ឋមន្ត្រីនិយាយឲ្យដឹងថា តើវៀតណាម -  ចិនគប្បីធ្វើយ៉ាងម៉េច ដើម្បីបង្កើនការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” “ របៀងពីរ ខ្សែក្រវាត់មួយ” សំដៅផ្តល់ផលប្រយោជន៍ជាច្រើនសំរាប់ប្រជាជននៃប្រទេសទាំងពីរ?



នៅទីក្រុង Shang hai លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកអភិបាល
ទីក្រុង Shang hai Ying Yong ។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅទីក្រុង Shang hai លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុង
កិច្ចសន្ទនាជាមួយសហគ្រាសចិនមួយចំនួន។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងអ្នកតំណាងមួយចំនួនកាត់ខ្សែបូ
និងសម្ពោធន៍ការិយាល័យជំរុញពាណិជ្ជកម្ម នៅខេត្ត Hangzhou. (ចិន)។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅទីក្រុង Shang hai លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប
លោកប្រធានសម្ព័ន្ធក្រុមហ៊ុន Texhong Hong Tianzhu។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅទីក្រុង Shang hai លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប
ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក (ចិន) លោក Yan Jiehe។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោក នាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ៖  វៀតណាមគាំទ្របណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ“ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដើម្បីសន្តិភាព អភិវឌ្ឍន៍ និងវិបុលភាពរួមសំរាប់បណ្តាប្រទេស អាស្រ័យទៅលើគោលការណ៍គោរព សមភាព រួមគ្នាទទួលផលប្រយោជន៍ គោរពឯករាជ្យ អធិបតីភាព បូរណភាពទឹកដីបណ្តាប្រទេសដែលសហប្រតិបត្តិការ ដូចចែងក្នុងច្បាប់អន្តរជាតិ។

នាឆ្នាំ២០១៧ រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពី“ខ្សែក្រវាត់មួយនិងផ្លូវមួយ” “ របៀងពីរ ខ្សែក្រវាត់មួយ”។ វៀតណាមបានចាត់ទុកថា ភាគីទាំងពីរមានសក្តានុពលនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុង ៥ វិស័យ (គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ធនធានមនុស្ស) បានចែងយ៉ាងច្បាស់លាស់ក្នុង MOU។

ដោយស្មារតីនេះ ខ្ញុំសូមស្នើថា នាពេលខាងមុខឆាប់ៗនេះ ប្រទេសទាំងពីរគប្បីយកចិត្តទុកដាក់លើបញ្ហាមួយចំនួន ដូចជា៖

មួយគឺសកម្មជំរុញពាណិជ្ជកម្មអភិវឌ្ឍន៍ដោយតុល្យភាព ចីរភាព បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាស​វៀត​ណាម​ មុខទំនិញវៀតណាមនាំចេញទៅកាន់ចិន ជាពិសេសគឺមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង និង​ចិនមាន​តម្រូវការ ដូចជា៖ កសិផល ជលផល ផ្លែឈើ អេឡិចត្រូនិក...

ទីពីរគឺសហគ្រាសចិនបង្កើនការវិនិយោគចូលក្នុងបណ្តាគម្រោងបច្ចេកវិទ្យាខ្ពស់ ជិតស្និទ្ធនឹងបរិស្ថាន ធានាគុណភាន​និងល្បឿន។ ជាពិសេសគឺបណ្តាគម្រោងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ តាមនោះ​​បង្កើតរូបភាពស្អាត កិត្យានុភាពរបស់វិនិយោគិនចិន នៅវៀតណាម។

ទីបីគឺជំរុញកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យដែលសមស្របនឹងតម្រូវការនិងប្រៀបខ្លាំងនៃភាគីនិមួយៗ បង្ក​​លក្ខណៈងាយស្រួល សំដៅវៀតណាមអាចទទួលដើមទុនអាទិភាពរបស់ចិន ថែមទាំងប្រើប្រាស់យ៉ាងប្រសិទ្ធភាពប្រាក់ជំនួយ ផងដែរ។

នាបច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមបានណែនាំបណ្តាក្រសួង ស្ថាប័ន ផ្នែក សហការជាមួយចិន ដើម្បីអនុវត្តន៍បណ្តាខ្លឹមសារនូវកិច្ចសហប្រតិបត្តិការដែលពោលខាងលើ ស្រាវជ្រាវផែនការកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ “របៀងពីរ ខ្សែក្រវាត់មួយ” និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។

ខ្ញុំសង្ឃឹមថា វៀតណាម - ចិនសហការយ៉ាងសកម្ម ដើម្បីអនុវត្តន៍បណ្តាខ្លឹមសារនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុស្សារណៈយោយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខា ហើយផ្តល់ផលប្រយោជន៍ជាក់ស្តែងសំ​រាប់​ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការអភិវឌ្ឍន៍រួមនៃប្រទេសនិមួយៗ។

អ្នកយកព័ត៌មាន៖ សូមអរគុណ  លោកនាយករដ្ឋមន្ត្រី!

 

សរុបដោយកាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ