28/10/2018 12:12 GMT+7 Email Print Like 0

វៀតណាម - ឥណ្ឌាលើកកម្ពស់ទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម​


 វៀតណាម - ឥណ្ឌាលើកកម្ពស់ទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម

 នាថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានីញូវដេលី (នៃប្រទេសឥណ្ឌា) សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហ កម្ម​ឥណ្ឌា (FICCI) បាន​សហការ​ជាមួយ​ស្ថា​ន​ទូត​វៀត​ណា​ម​ប្រចាំឥណ្ឌា រៀបចំវេទិកា​ធុរកិច្ច​មួយ​ក្រោម​ប្រធាន​បទ​ “ទស្សនវិស័យថ្មី សម្រាប់​​វិស័យ​កសិកម្ម​៖ កសា​ងនិងពង្រឹងភាពជាដៃគូវៀ​តណា​ម​ - ឥណ្ឌា”។ 

គណៈ​ប្រតិភូ​វៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងកសិកម្មលោក Tran Thanh Nam បានចូលរួមវេទិកា​នេះ រួមជា​មួយ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេ​ស ឥណ្ឌា លោក Pham Sanh Chau រួមទាំង​មន្រ្តី អ្នក​ជំនួញ​និង​សាស្ត្រាចារ្យ​ជាច្រើនរូបទៀតផងដែរ។ តាមរយៈវេទិកានេះ ភាគីទំាងពីរមានបំណង​ប​ង្កើតស្ពាន​សម្រាប់​តភ្ជាប់​​សហគ្រាស​ នៃប្រទេស​ទាំងពីរ​បណ្តា​ក់ទុនវិនិយោគនិង ប្រើប្រាស់ផលិត ផ​លក​សិកម្ម​របស់​គ្នាទៅ​វិញ​ទៅមក​ ដើម្បីរួមចំណែកសម្រេចឲ្យបា​ន នូវគោលដៅនៃការបង្កើនពាណិជ្ជកម្ម​ទ្វេដងដល់ ១៥​ ពាន់​​លាន​ដុល្លារ​អាមេរិក​​ក្នុង​ឆ្នាំ ២០២០។
 ​
ថ្លែង​នៅវេ​ទិកានេះ ​អនុរដ្ឋមន្ត្រី លោក Tran Thanh Nam បានអះអាងថា ឥណ្ឌាជា​​ដៃគូមួយ​ក្នុង​ចំណោម​​​ដៃ​គូ​ពាណិជ្ជកម្ម​នាំមុខគេរបស់វៀតណា​ម។ ហើយឥណ្ឌា​គឺជាប្រទេស​​មួយដែល​មានវិទ្យាសាស្រ្ត​ និងបច្ចេក​វិទ្យា​ជឿន​លឿន​ ក៏ដូច​ជាដើមទុ​នដ៏សម្បូរ។ តាមនោះ វៀតណាម​មាន​បំណង​ចង់ឱ្យ​អង្គភាពអាជី​វកម្មរបស់ឥ​ណ្ឌា ​បង្កើន​ការវិនិយោគ​ និងការផ្ទេរ​បច្ចេកវិទ្យា​នៅក្នុងវិស័យ​​វិស្វកម្មកសិកម្ម ការកែច្នៃ​កសិ - ជលផល​ កសិកម្មសរីរាង្គ​ និង​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ