26/06/2018 10:29 GMT+7 Email Print Like 0

វៀតណាម - ទួរគីសហការគ្នាក្នុងវិស័យវិទ្យាសាស្ត្រ


 វៀតណាម និងទួរគី បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ

 គណៈប្រតិភូបណ្ឌិត្យ​សភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) ដឹក​នាំដោយ សាស្ត្រចារ្យបណ្ឌិត Ng​uyen Quang Thuan ប្រធាន VASS ទើបបាន បំពេញ​ទស្សនកិច្ច​ការងារ​នៅប្រទេសទួ​រគីក្នុង​គោលបំណង​បង្កើន​ទំនាក់​ទំនង​ កិច្ច​សហប្រតិបត្តិការលើវិស័​យវិទ្យាសាស្ត្រ ជាមួយ​អង្គការស្រាវជ្រាវ​ជួរមុខនៃ​ ប្រទេសទួរគី។
​ 
នៅទីក្រុង​ Ankara (ប្រទេសទួរគី)​ គណៈប្រតិភូ បានអញ្ជើញជួ​បពិភាក្សាការងា​រ ​ជាមួយ លោក សាស្រ្តាចារ្យ​បណ្ឌិត​ Ahmet Cevat ACARS  ប្រធានប​ណ្ឌិត្យ សភាវិទ្យាសាស្ត្រទួរ​គី (TUBA) និង ​លោកបណ្ឌិត ​Ufuk Ulutas ប្រធាន​​មជ្ឈមណ្ឌល​ស្រាវជ្រាវយុទ្ធសាស្រ្ត​ (SAM) នៃក្រសួងការបរ​ទេសទួរគី ព្រម​ទាំង ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យបណ្ឌិត Se​nay Yalcin នាយកសាក ល​វិទ្យាល័យ Bahcesehir​ នៅទីក្រុង​ Istanbul ផង​ដែរ​។​
 
ក្នុង​ជំនួបទាំងនេះ លោ​ក Nguyen Quang Thuan បានឲ្យដឹ​ងថា ភាគីទាំង​ពីរ​នៅមាន​សក្តានុពល​ច្រើនក្នុង​កិច្ចសហប្រតិបត្តិការ​និងស្នើឲ្យ​បង្កើន ការផ្លាស់​ប្តូរគណៈប្រតិ​ភូគ្រប់ជាន់​ថ្នាក់ក្នុង​នោះរួម​មាន​វិស័យ​ស្រាវជ្រាវ​និង​ផ្លាស់ប្តូរការ​សិក្សារវាងស្ថាប័នស្រាវជ្រាវនៃប្រ​ទេសទាំងពីរ។ រីឯភាគីទួរគីមានគោ​ល បំណង​ចង់ឱ្យភាគី​ទាំងពីរ​បន្ត​ពង្រឹងការផ្លាស់ប្តូរគណៈប្រ​តិភូផ្នែកស្រាវ​ជ្រាវវិទ្យាសាស្ត្រ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ