24/05/2017 10:20 GMT+7 Email Print Like 0

វៀតណាម - កម្ពុជាបង្កើនការបណ្តុះបណ្តាលនិងការហ្វឹកហ្វឺនសម្រាប់កម្មាភិបាលយោធា


 វៀតណាម - កម្ពុជាបង្កើនការបណ្តុះបណ្តាលនិងការហ្វឹកហ្វឺនសម្រាប់កម្មាភិបាលយោធា

នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោលោក Pham Van Giang  ប្រធាន​អគ្គសេនា​ធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយគណប្រតិភូរដ្ឋលេខាធិការក្រសួងការ​ពារ​ជាតិ​​កម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯកលោកភួងស៊ីផាន  អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និងជាប្រធានគណកម្មាធិការជ្រើសរើស និងបណ្ដុះបណ្ដាលក្រសួងការពារជាតិកម្ពុជា។ នៅទីនេះ ឧត្តម​សេនី​ទោលោក Pham Van Giang  បានសង្កត់ធ្ងន់ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យការ​ពារជាតិ​រវាង​ប្រទេស​​​ទាំងពីរនារយៈពេលកន្លងទៅបានរួមចំណែកពង្រឹងកម្លាំងយោធា រក្សាសន្ដិសុខ នយោបាយ ស្ថិរភាព​សេដ្ឋ​កិច្ច​សង្គមនៃប្រទេសនីមួយ។ លោកបា​នស្នើឲ្យភាគី​ទាំងពីរនា​រយៈពេល​ខាងមុខ​គប្បីរួ​មសហការ ជំនះ​ពុះពារ​លើការលំបាកក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលសិក្ខាកាមយោធា និងហ្វឹក​ហ្វឺនសម្រាប់ក​ម្មាភិបាល​នៃ​កង​យោធពល​ខេមរភូមិន្ទ ។ ឧត្តមសេនីយ៍ឯកលោកភួងស៊ីផាន មានបំណង​ថានារយៈពេលខាងមុខ ក្រសួង​ការ​​ពារប្រទេសវៀតណាមបន្តបង្កលក្ខណៈងាយស្រួល ជួយ​ឧបត្ថម្ភ កងយោធព​ល​ខេម​រភូមិន្ទ​ក្នុង​ការ​បណ្តុះ​បណ្តាល​ បំពា​ក់បំប៉ន់សម្រាប់កម្មភិបាល រួមចំណែក​ពង្រឹងថែម​ទៀត នូវទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព នៃ​ប្រ​ទេស​ទាំងពីរនិយាយរួម និងស្ថាប័ន​ទទួលបន្ទុក​ជ្រើសរើស និងបណ្ដុះបណ្ដាលនៃ​កងទ័ព​ទាំងពីរ​និយាយ​ដោយឡែក​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ