30/12/2015 08:55 GMT+7 Email Print Like 0

វៀតណាម - បរិយាកាស​ធ្វើអាជីវកម្ម​ពោរពេញ​ទៅ​ដោយយ​ថាទស្សន៍​នៅអាស៊ី​អាគ្នេយ៍​


រដ្ឋធានីហាណូយពេលរាត្រី

ទំព័រណ៍អេឡិចត្រូនិកនៃ​កាសែត “Bangkok Post” នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៥​ បាន​ចុះ​ផ្សាយ​អត្ថបទ​ស្ដីអំពី​ស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅវៀត​ណាម ដែលក្នុងនោះចាត់ទុកថា ពេល​នេះជាពេល​វេលា​ដែល​វិនិយោគិន​គប្បី​ចូល​ទៅ​ធ្វើអាជីវកម្ម​នៅខឿន​សេដ្ឋកិច្ច​ពោរពេញ​ទៅ ដោយ​យថាទស្សន៍​នៅអាស៊ីអាគ្នេយ៍​នេះ។ អត្ថបទ​នេះបាន​ស្រង់​សម្ដី​របស់​លោក Sanan Angubolkul ប្រធានសមាគមន៍អង្គភាពអាជីវកម្មថៃ-​វៀតណាម ចាត់ទុក​ថា វៀត​ណាម​និង​ថៃអាច​បង្កើត​ឡើង​កម្លាំង សេដ្ឋកិច្ច​ដ៏ធំធេង​ហើយ​ក្លាយទៅជាប្រភព​កម្លាំង​ចលក​រ​ កំណើន​សំរាប់តំ​បន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។ លោក Sanan បានអំពាវនាវឲ្យវិនិយោគិន​ថៃមកវិនិយោគ ធ្វើអាជីវកម្ម​នៅវៀត​ណាម​ដោយ​សារ​រដ្ឋាភិបាល​វៀតណាម កំពុងជំរុញការដោះ ស្រាយភាព​ទល់​ច្រក​អាជីវកម្ម​កែលំអរ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​និង​របៀង​សេដ្ឋកិច្ច​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ