30/08/2021 21:14 GMT+7 Email Print Like 0

វៀតណាម - សិង្ហបុរីសហប្រតិបត្តិការជំរុញការនាំចេញទៅកាន់អឺរ៉ុប

រហូតមកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥ ក្នុងនោះមាន FTA ចំនួន ៩ ដោយមានការចូលរួមរបស់ទាំងវៀតណាមនិងសិង្ហបុរីនោះ គឺ FTA ជាមួយសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស។

តំណាងចូលរួមសិក្ខាសាលា។ (រូបថត៖ TTXVN)


នៅថ្ងៃទី ២៨ ខែសីហា ទីនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ស្ថានទូតវៀតណាមប្រចាំសិង្ហបុរីនិងសហព័ន្ធផលិតករសិង្ហបុរីបានសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធ រៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្វែងយល់អំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជ្រាបចូលប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។

នៅក្នុងសិក្ខាសាលានេះ លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មបានឲ្យដឹងថា៖ វៀតណាមនិងសិង្ហបុរីគឺជាប្រទេសអាស៊ានចំនួនពីរ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ រហូតមកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥ ក្នុងនោះមាន FTA ចំនួន ៩ ដោយមានការចូលរួមរបស់ទាំងវៀតណាមនិងសិង្ហបុរីនោះ គឺ FTA ជាមួយសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស។

ក្នុងពេលជាមួយគ្នានោះ ប្រធានសហព័ន្ធផលិតករសិង្ហបុរី (SMF) លោក Douglas Foo បានចាត់ទុកថា វៀតណាមនិងសិង្ហបុរីមានឱកាសសហប្រតិបត្តិការជាច្រើន ដើម្បីទាញយកផលប្រយោជន៍ពីសមត្ថភាពនិងប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមកក្នុងការធ្វើអាជីវកម្មទីផ្សារសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស។ SMF គឺជាសមាជិកនៃបណ្តាញធុរកិច្ចអឺរ៉ុបរបស់ EU ដូច្នេះអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរអាចសហប្រតិបត្តិការគ្នាដើម្បីទាញយកផលប្រយោជន៍ពីបណ្តាញអាជីវកម្មរបស់ SMF៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ