01/10/2021 14:34 GMT+7 Email Print Like 0

វៀតណាម - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ

ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ


នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា លោក Nguyen Trong Nghia ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមបានដឹកនាំកិច្ចពិភាក្សាការងារជាមួយលោក តាក ស៊ុនអ៊ី ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្ដូរមតិ និងពិភាក្សាអំពីបញ្ហាទាក់ទងនឹងព័ត៌មាន ការឃោសនា ការសិក្សារៀនសូត្រ និងអនុវត្តន៍រាល់គោលការណ៍ គោលមាគ៌ារបស់បក្សនីមួយៗដូចជា៖ ការដឹកនាំ ការតម្រង់ទិសសារព័ត៌មាន  ការប្រឆាំងជំទាស់រាល់ទស្សនៈខុសឆ្គង អរិភាព ការឃោសនាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាដើម។

ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ គណៈកម្មការឃោសនាអប់រំមជ្ឈឹមនៃបក្សកុម្មុយនិស្តវៀតណាម និង គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រៀបខ្លាំង ឲ្យសមស្របនឹងមុខងារ ភារកិច្ចរបស់ភាគីនីមួយៗ ព្រមទាំងធ្វើពិពិធកម្មសកម្មភាពជូបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស គឺសម្រាប់យុវជនជំនាន់វ័យក្មេង និងមនុស្សដែលធ្វើការលើវិស័យសិក្សាស្រាវជ្រាវទ្រឹស្តី ឃោសនា សារព័ត៌មាន និងអ្នកយកព័ត៌មាន ហើយតាមនោះពង្រឹងយ៉ាងរឹងមាំនូវមូលដ្ឋានគ្រឹះសង្គម សម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ យូរអង្វែងរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ