31/07/2015 10:41 GMT+7 Email Print Like 0

វៀតណាម –ថៃបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណា ចក្រថៃនិងអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម - ថៃលើកទី៣ (ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ២០១៥)។ លទ្ធផលល្អប្រសើរនៃទស្សនកិច្ចនេះបានរួមចំណែកធ្វើស៊ីជំរៅនិងបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

លើមូលដ្ឋានសមិទ្ធផលនូវកិច្ចសហប្រតិបត្តិការកាន់តែសម្បូរណ៍ ប្រសិទ្ធភាព ប្រទេសទាំងពីរបានឯកភាពខិតខំប្រឹងប្រែងលើកតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

ភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្តូរបណ្តាគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ថ្នាក់ សហការយ៉ាងស្និទ្ធស្នាល​ក្នុង​​​ការងាររៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០១៦)។

 

អំពីវិស័យការពារជាតិនិងសន្តិសុខ ភាគីទាំងពីបានឯកភាពបន្តអនុវត្តន៍យ៉ាងប្រសិទ្ធិភាពកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី បញ្ជាក់នឹងបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ការសន្យាមិនអនុញ្ញាតឲ្យបុគ្គល​ណា​ ឬអង្គការណាដែលប្រើប្រាស់ដែនដីរបស់ប្រទេសនេះអនុវត្តបណ្តាសកម្មភាពប្រឆាំងនឹងប្រទេសនោះ។


ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងត្រូវបានរៀបចំយ៉ាងមហោឡារិកនៅវិមានរាជរដ្ឋភិបាលថៃ។
រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha អញ្ជើញចូលរួមកិច្ចប្រជុំរួមគណៈរដ្ឋមន្ត្រីរួមវៀតណាម – ថៃលើកទី ៣។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ថតរូបជាមួយបណ្តាសមាជិកក្នុងគណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរវៀតណាម –  ថៃ។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីការប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម –  ថៃ។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការពលកម្មរវាងប្រទេសទាំងពីរ។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រះអង្គម្ចាស់ក្សត្រី Maha Chakri Sirindhorn តំណាងឲ្យព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្យទទួលជួបលោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង។ រូបថត៖ ឌឹតតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងអញ្ជើញមកទស្សនាបណ្តាស្តង់ដាក់តាំងវត្ថុវិចិត្រសិល្បៈថៃ។
រូបថត៖ ឌឹតតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏ពិភាក្សាយ៉ាងស៊ីជំរៅបណ្តាបញ្ហាអន្តរជាតិនិងបញ្ហាក្នុងតំបន់ ដែលប្រទេសទាំងពីររួមគ្នាយកចិត្តទុកដាក់ បញ្ជាក់ការសន្យាបន្តសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលជាមួយគ្នានិងជាមួយ​បណ្តាប្រទេសក្នុងតំបន់ ASEAN ផ្សេងៗ ទៀត សំដៅជំរុញការអនុវត្តន៍បណ្តាទិសដៅបង្កើត​សហគមន៍​ ASEAN នាចុងឆ្នាំ២០១៥ និងដំណាក់កាលបន្តទៀត ព្រមទាំងបន្តតួនាទីដឹកនាំនិងមជ្ឈមណ្ឌលរបស់ ASEAN ក្នុងបណ្តាយុទ្ធសាស្ត្រក្នុងតំបន់។

ភាគីទាំងពីរក៏ចែករំលែកក្តីព្រួយប្រារម្ភអំពីការវិវឌ្ឍន៍នាថ្មីៗនេះ នៅសមុទ្រខាងកើតបានជះឥទ្ធពលដល់ការ​ជឿ​ជាក់ក៏ដូចជាសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់ ព្រមទាំងបញ្ជាក់សាជាថ្មីម្តងទៀតតួនាទីសំខាន់នៃការ​រក្សាសន្តិភាព ស្ថេរភាពក៏ដូចជាសុវត្ថិភាព សេរីភាពផ្លូវសមុទ្រនិងផ្លូវអាកាសនៅសមុទ្រខាងកើត។

ភាគីទាំងពីរសង្កត់ធ្ងន់តំរូវការដែលភាគីនានាទាក់ទងនឹងការធានាអនុវត្តដោយពោរពេញនិងប្រសិទ្ធិភាពសេចក្តី​ប្រកាសពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាង រក្សានិងបង្កើនក្តីជឿជាក់ទៅ​វិញ​ទៅមក អំណត់ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របនឹង​ច្បាប់អន្តរជាតិក្នុងនោះមានសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)​ បង្កើនការសន្ទនានិងពិគ្រោះយោបល់ ដើម្បីឆាប់ទទួលបានក្រមប្រព្រឹត្តមួយរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម - ថៃលើកទី៣ ប្រព្រឹត្តិទៅក្នុងបរិយាកាសមិត្តភាព ស្មោះត្រង់និងយោគយល់ទៅវិញទៅមក។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់និងឯកភាពអំពីបណ្តាទិសដៅសំខាន់ៗនិងបណ្តាវិធានការជាក់ស្តែង ដើម្បីធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងវៀតណាម - ថៃ។

បញ្ចប់កិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីទស្សនកិច្ចលើកនេះ./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម


 
បណ្តាអត្ថបទបានផ្សាយ