23/01/2016 09:35 GMT+7 Email Print Like 0

វៀតណាម-ឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

នាយប់ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌានិង​សភា ពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​នៅវៀ​ត​ណាម​បាន​រៀប​ចំពិ​ធី “សម្បាយរីករាយទទួល​បុណ្យតេត​ឆ្នាំ​វក អដ្ឋ​ស័ក” ដោយ​មាន​ការ​ចូល​រួម​របស់​ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​នៅ​វៀតណាម លោកស្រី Preeti Saran អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម​វៀតណាម លោក Do Thang Hai រួមទាំងតំណាង​សភាពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​នៅ វៀត​ណាម​និង​ក្រុម​ហ៊ុន​មួយ​ចំនួន​របស់​ប្រទេស​ទាំង​ពីរ​ទៀត​ផង​។ ថ្លែង​មតិ​នៅ​ក្នុងពិធីនេះ លោកស្រី Preeti Saran បានឲ្យដឹងថា ឆ្នាំ២០១៥ជាឆ្នាំពោរ​ពេញ​ទៅ ដោយ​អត្ថន័យ​សំខាន់​ៗ ក្នុងទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យរវាង​ឥណ្ឌា និង​វៀត​ណាម ជាក់​ស្តែង​គឺតម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ ទទួលបានលទ្ធ​ផលហួសពីផែនការ ដែលបានដាក់ចេញ។ នាពេលខាងមុខ ឥណ្ឌា​នឹងផ្តល់ អាទិភាព​បង្កើនកិច្ច​សហប្រតិបត្តិការ លើវិស័យមួយចំនួន ក្នុងនោះមានវិស័យ​បច្ចេកវិទ្យា​ ព័ត៌មាន ឧសថ​និង​កែច្នៃ​រុក្ខផល​ជាដើម​។ រីឯ​ខ្លួនវិញ លោក Do Thang Hai បានជឿជាក់ថា ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​ទ្វេភាគី​វៀត​ណាម​-ឥណ្ឌា នឹងបន្តបានពង្រឹងនិងពង្រីកនាពេលខាងមុខ៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ