16/01/2015 09:29 GMT+7 Email Print Like 0

វៀតណាម-ឥណ្ឌូនេស៊ី៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត

វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងទ្វេភាគីចាប់​ពីថ្ងៃទី៣០ខែធ្នូឆ្នាំ១៩៥៥​។ តាំងពីនោះមក ទំនាក់ទំនង​នេះ​បានព​ង្រឹ​ងនិង​ពង្រីកដោយឥតឈបឈរ​ ជាពិសេស ប្រទេសទាំងពីរបានចុះហត្ថលេខាលើកកំពស់​ទំ​នាក់​ទំ​នង​ទ្វេភាគី​ឡើងដល់៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ នាខែឧសភាឆ្នាំ២០១៣។ បន្តរាល់ជំហានអភិវឌ្ឍន៍ទាំងនោះ ក្នុងឆ្នាំ ២០១៤កន្លងទៅ ទំនាក់ទំនងវៀតណាមនិងឥណ្ឌូនេស៊ីបានមានការរីកចំរើនជាច្រើន រួមចំណែកពង្រឹងនិងពង្រីកទំ​នាក់ទំនងទ្វេភាគី ឆ្ពោះទៅការកសាងសហគមន៍អាស៊ាននាចុងឆ្នាំនេះ។


វៀតណាម-ឥណ្ឌូនេស៊ី៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត

ជាប្រទេសធំចំនួន២នៅក្នុងតំបន់អាស៊ាន ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី បាន​មាន​ការបោះជំហាន​លោត​ផ្លោះ​ជា​ច្រើន​លើគ្រប់វិស័យ ពី៖​នយោបាយ ការទូត វប្បធម៌ ពាណិជ្ជកម្មដល់ វិនិយោគ…លៗក្នុងឆ្នាំកន្លងទៅ បានប្រព្រឹត្ត​ទៅ​ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងបណ្ដាជំនួបពិភាក្សា​នៅ​ខាង​ក្រៅ​សន្និសី​ទ​ជាន់​ខ្ពស់​របស់​តំបន់ថែមទៀត ជាពិសេសគឺជំនួបប្រាស្រ័យរវាងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង​ប្រធានា​ធិបតី​​ឥណ្ឌូនេស៊ី លោក Joko Widodo នៅចិន ​នាដើមខែវិច្ឆិកាឆ្នាំ២០១៤។ នៅក្នុងជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​រូប​បានផ្លាស់ប្តូរអំពីបណ្ដាវិធានការសំខាន់ៗ ដើម្បីជំរុញខ្លាំងទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្ររវាងវៀតណាម-ឥណ្ឌូនេ​ស៊ី​។ ថ្នាក់ដឹកនាំទាំងពីររូបបាន​ឯកភាពអំពីការបន្តរួមសហការលាតត្រដាងអនុវត្តរាល់ខ្លឹមសារដែលបាន​ព្រមព្រៀង​ជា​មួយ​គ្នា ក្នុងកម្មវិធីធ្វើសកម្មភាព ដំណាក់កាល ២០១៤-២០១៨ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
 
លោក Yudi ទីប្រឹក្សារនយោបាយ-ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម​បានអោយ​ដឹងថា៖“ ដើម្បីលាតត្រដាង​អនុវត្ត​ និងជំរុញរាល់ខ្លឹមសារនៃកម្មវិធីធ្វើសកម្ម​ភាពដែលបានចុះហត្ថលេខានេះ ឥណ្ឌូនេស៊ីនិង​វៀត​ណាម​បាន​បង្កើត​គណៈកម្មាធិការរួមសហការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងគណៈកម្មាធិការរួមសហការសេដ្ឋកិច្ចវិទ្យា​សាស្ត្រ​ ប​ច្ចេកទេស វិទ្យាសាស្ត្ររវាងប្រទេស​ទាំងពីរ នេះគឺការងារដ៏សែនសំខាន់ ដើម្បីវាយតំលៃ ការឃ្លាំមើល និង​ជំ​រុញ​ការអនុវត្តរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ីនិងវៀតណាម។” ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វៀតណាមនិងឥណ្ឌូនេស៊ីជានិច្ចកាលជាទីផ្សារ២ពោពេញទៅដោយសក្ដានុភាពនិងទាក់ទាញបំផុត។ ឯក​អគ្គ​រដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Mayerfas បានអោយដឹងថា៖“ នាបច្ចុប្បន្ន មានអង្គភាពអាជីវ​កម្ម​ឥណ្ឌូ​នេស៊ី​ចំនួន៣០អង្គភាពធ្វើការ​នៅវៀតណាម និងមានអង្គភាពអាជីវកម្ម១ចំនួនទៀតមានគោលបំណង​សហ​ប្រតិបត្តិ​ការ ស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាម។នាបច្ចុប្បន្ន ​រដ្ឋាភិបាលឥណ្ឌូនេស៊ីជានិច្ចកាល​លើក​ទឹក​ចិត្ត​អង្គភាព​អាជីវកម្មរបស់ខ្លួន ​បង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាអង្គភាពអាជីវកម្មរដ្ឋរបស់វៀតណាម។

ពី​នោះ ជំរុញមណ្ឌលសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែ​អភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។”ក្នុងវិស័យសហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​​ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០១៤ទទួលបាន៤,៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ បណ្ដា​មុខទំនិញវៀតណាមនាំចេញទៅឥណ្ឌូនេស៊ី រួមមាន៖ គ្រឿងបន្លាស់ទូរស័ព្ទ សំលៀកបំពាក់ ស្បែកជើង …លៗ ហើយវៀតណាមនាំចូលបណ្ដាមុខ​ទំនិញពីឥណ្ឌូនេស៊ី រួមមាន៖ ក្រដាស់កុំព្យូទ័រ…លៗ។ តាមឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំនៅវៀតណាម លោក Mayerfas​ ថា៖ តាមគោលដៅរបស់​រដ្ឋាភិបាលនៃ​ប្រទេស​ទាំងពីរ​គឺតំលៃប្រាក់​ពាណិជ្ជក​ម្ម​ទ្វេភាគីនាឆ្នាំ​២០១៨ទទួលបាន១០ពាន់លានដុល្លារអាមេរិក។ គោលដៅ១ក្នុងចំណោមគោល​ដៅ​សំ​ខាន់​ៗ​ ដែលត្រូវបានថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរនាំចេញនោះគឺនាឆ្នាំ ២០១៥​ជំរុញខ្លាំងក្លាការផ្លាស់ប្តូរ​វប្បធម៌ រួម​ចំណែក​​ជំរុញប្រជាជននៃប្រទេសទាំងពីរខិតជិតគ្នាជាង។

អាច​ឃើញបានថា៖ រាល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមនិងឥណ្ឌូនេស៊ីបាននិងកំពុងបើ​កចេញឱកាស​សហ​ប្រតិបត្តិការ​លើគ្រប់​វិស័យ។ បណ្ដាលទ្ធផលដែលទទួលបានក្នុងឆ្នាំ ២០១៤ រួមជាមួយទិសដៅអភិវឌ្ឍន៍ រួម​ចំ​ណែក​ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទែសទាំងពីរ ហើយឆ្ពោះទៅការកសាងសហគមន៍​រួម​អា​ស៊ាន​នា​ឆ្នាំ​២០១៥ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ