07/09/2017 11:31 GMT+7 Email Print Like 0

វៀតណាម - អេហ្ស៊ីបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា


 វៀតណាម - អេហ្ស៊ីបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា

នាព្រឹក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០១៧​ ពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិប​តីអេហ្ស៊ីប ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​មហោឡា ​រឹក នៅវិមានប្រធានរ​ដ្ឋ។ បន្ទាប់ពីពិធីនេះ​ ប្រធានរដ្ឋវៀតណាមលោ​ក Tran Dai Quang បានជួបចរចារ​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fatah El Sisi ។ ទំនាក់ទំនងមិត្តភា​ពប្រពៃណី រវាងវៀត​ណាម និងអេហ្ស៊ីបបានអភិវឌ្ឍន៍យ៉ា​ងល្អប្រសើរ ចាប់តាំង​ពីប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូតនៅឆ្នាំ​ ១៩៦៣មក​។ ប៉ុន្តែ រហូត​មកដល់​ពេល​នេះ ប្រទេស​ទាំងពីរ​មិន​ទាន់​មាន​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ថ្នាក់​ប្រមុខ​រដ្ឋ។ ដូច្នេះដំណើរទស្សនកិច្ចលើ​កនេះ របស់លោកប្រធានាធិ​បតី Abdel Fatah El Sisi មាន​សារៈសំខាន់​ជាប្រវត្តិសា​ស្ត្រនៅក្នុងទំនាក់ទំនង រវា​ងប្រទេសទាំងពីរដែលរួម​ចំណែកដល់ កិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេសទាំង​ពីរ​ ក្នុងដំណាក់កាលថ្មី។
 
នៅក្នុងកិច្ចចរចា ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរបានឯកភាព លើវិធានការជាក់លាក់ដើម្បី​ជំរុញកិច្ច​សហប្រតិបត្តិការ​​ទ្វេភាគីនៅ​ក្នុង​ វិស័យជាច្រើននាពេលអនាគត។ នៅលើឆាក​នយោបាយ​លោកប្រធាន​រដ្ឋ លោក​ Tran Dai Quang និងប្រធានាធិបតី A.Sisi បានអះអាងថា​៖ នឹងបន្តគាំទ្រ​និងជួយគ្នាទៅ​វិញ​ទៅមក ដើម្បីរួម​គ្នាអភិវឌ្ឍន៍​។ ភាគី​ទាំងពីរបាន​ឯកភាពបង្កើន​ ការផ្លាស់ប្តូរ​គណៈប្រតិភូ​គ្រប់ជាន់​ថ្នាក់​ ជាពិសេស​គណៈប្រតិភូ​ជាន់​ខ្ពស់ រៀប​ចំការពិគ្រោះ​យោបល់​ជាទៀង​ទាត់​ លើបញ្ហា​ដែល​ទាក់​ទងគ្នាទៅវិ​ញទៅ​មក​ បន្ត​គាំទ្រ​គ្នាទៅវិញ​ទៅមកនៅវេទិការក្នុងតំប​ន់ និងអន្តរជាតិ ជាពិសេសក្រ​ប​ខ័ណ្ឌ អង្គការ​សហប្រជាជាតិ ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ និងហ្វ្រង់កូហ្វូនី។
 
លើវិស័យសេដ្ឋកិច្ច​ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគីឡើង​ដល់មួយ ពាន់​លាន​ដុល្លារ​អាមេរិក នា​ក្នុង​ពេលខាងមុខ ​បង្កលក្ខណះ​ងាយ​ស្រួល​សម្រាប់​សហគ្រាស​នៃប្រទេសទាំងពីរ បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យនានា ដូច​ជា៖ ទូរគមនាគមន៍ កសិក​ម្ម កែច្នៃកសិផល…លៗ ថ្នាក់​ដឹ​កនាំ​នៃ​ប្រទេស​​ទាំង​ពីរ​ក៏បាន​ពិភាក្សា​អំពី​បណ្ដា​បញ្ហា​នៅតំបន់​និង​អន្តរជាតិ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដូចគ្នា​ផងដែរ។
​ 
បន្ទាប់ពីការ​ចរចារនេះ ប្រធាន Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីប​ លោក A. Sisi បាន​ធ្វើជា​សាក្សីក្នុង​ពិធីចុះហត្ថ​លេខាលើកំ​ណត់ហេតុ នៃសម័យប្រជុំលើ​កទី ៥ នៃគណៈ​កម្មកា​រ​អន្តររ​ដ្ឋាភិបាល​រដ្ឋាភិបាល​ វៀត​ណាម - អេហ្ស៊ីប​និង​ឯកសារ​សហប្រតិបត្តិការ​ផ្សេងៗ ដូ​ច​ជា៖​ វប្បធម៌ ​ទេសចរណ៍ ដឹកជញ្ជូន​និង​ជល​ផល។​ ថ្លែងមតិក្នុងសន្និសីទកាសែត ប្រធានរ​ដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់​ថា៖
 
“​ដោយមានគ្រឹះដ្ឋានដ៏រឹង​មាំ ដែលត្រូវបានពូនជ្រុំដោយឥតឈប់ឈរ​ក្នុងរយៈ​ពេលជាង ៥៤​ឆ្នាំកន្លង មក រួមជាមួយ​សក្តានុពល​និងការខិត​ខំប្រឹង​ប្រែង​ដ៏ធំធេង​របស់ភាគី​ទាំង​ពីរ ខ្ញុំ​ជឿជាក់​ថាទំនាក់​ទំនងមិត្តភាព​ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការចម្រុះរវា​ងវៀតណាម និងអេហ្ស៊ីបអភិវឌ្ឍន៍ខ្លាំងក្លា កាន់តែស៊ីជម្រៅ  ប្រសិទ្ធ ភាពនិង​ជាក់ស្តែងដើម្បី​ឆ្លើយតបទៅនឹងសេចក្តី​ប្រាថ្នារបស់​ប្រជាជននៃប្រទេស​ទាំងពីរ​រួមចំណែក​ដល់សន្តិភាព​ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍នៅក្នុងតំ​បន់និង​អន្តរជាតិ៕” 

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ