20/09/2015 08:52 GMT+7 Email Print Like 0

វៀតណាម-អេស្បាញ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជួយ​ឧបត្ថម្ភ​យុត្តិធម៍​អំពី​ព្រហ្ម​ទ័ណ្ឌ​


វៀតណាម-អេស្បាញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌ (VNP)

នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៥ នៅទីស្ដីការ​ក្រសួង​យុត្តិធម៍​អេស្បាញ​ នៅក្រុង​Madrid ប្រធាន​មហា​អយ្យការ​ប្រជា​ជន​កំពូល​វៀត​ណាម លោក Nguyen Hoa Binh​ និង​រដ្ឋមន្ត្រីក្រសួងយុត្តិធម៍​អេស្បាញ លោក Rafael Catala Polo បាន​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ជួយ​ឧបត្ថ​ម្ភយុត្តិធម៍ អំពីព្រហ្មទ័ណ្ឌ​រវាងប្រទេស​ទាំងពីរ។ ថ្លែង​មតិ​នៅពិធី​នេះ រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៍​អេស្បាញ លោក Rafael Catala Polo បានចាត់​ទុក​ថា កិច្ច​ព្រម​ព្រៀង​ពោល​ខាង​លើ​ជាក្រប​ខ័ណ្ឌ​គតិយុត្តិ និងមូលដ្ឋានសំខាន់ដើម្បី​ភាគីទាំង​ពីរ​សហប្រតិបត្តិ​ការ​ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ក្នុង​​ការតស៊ូបង្ការ​ប្រឆាំងបទ​ល្មើស ពិសេសគឺ​បទល្មើសមាន​ការរៀប​ចំឆ្លងដែន។

រីឯលោក Nguyen Hoa Binh បានអះអាង​ថាការ​ចុះហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​នេះរវាង​ប្រទេស​ទាំងពីរ​ បាន​រួមចំណែក​កែលំអរ ក្រប​ខ័ណ្ឌគតិយុត្តិ​ទ្វេភាគី​វៀត​ណាម-​អេស្បាញ បង្កល​ក្ខណៈ​សំរាប់​ស្ថាប័ន​នៃប្រ​ទេស​ទាំងពីរ​ដំណើរ​ការ ដោះ​ស្រាយល្អ​ករណី​ព្រហ្មទ័ណ្ឌ​មាន​កត្តា​បរទេស ​រួម​ចំណែក​តស៊ូ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ចំពោះ​ប្រភេទ​បទល្មើស ពិសេសគឺ​បទល្មើស​ឆ្លង​ដែន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ