08/11/2016 10:31 GMT+7 Email Print Like 0

វៀតណាម-អៀរឡង់អនុវត្តកិច្ចចរចារជាន់ខ្ពស់


បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការមក ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីអៀរឡង់
លោក Michael Daniel Higgins បានចាប់ផ្តើមជំនួបពិភាគ្សាការងារ

ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins និងលោកជំទាវបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃ​ទី៥ដល់ថ្ងៃទី១៤វិច្ឆិកា។ នាព្រឹកថ្ងៃទី៧វិច្ឆិកា បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការមក ប្រធានរដ្ឋ​វៀត​ណាម​លោក​ Tran Dai Quang និងប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins បានចាប់ផ្តើមជំនួបពិភាក្សា​សាការងារ។ នៅទីនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់សំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ​ភាគីទាំងពីរបានឯកភាពចំពោះសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ​ ជម្រុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធលើ​បណ្តាវេទិកាអន្តរជាតិ។​ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើទស្សន ដោះស្រាយជម្លោះដោយសន្តិវិធី​ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

បន្ទាប់ពីជំនួបពិភាគ្សាការងារ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins បានធ្វើកសីណសាក្សីពិធីចុះហត្ថលេខា ផ្លាស់ប្តូរឯកសារនិងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរលើបណ្តាវិស័យអភិវឌ្ឍន៍ដូចជា អប់រំ បច្ចេកវិទ្យាព័ត៌មាននិងប្រៃសណីយ៍​ជា​ដើម។

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតី Michael Daniel Higgins បានអញ្ជើញជាអធិបតីសន្និសីទកាសែតស្តីពីចំណុចលេចធ្លោបំផុតដែលថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពនៅក្នុងជំនួបពិភាក្សា។​ លោក Tran Dai Quang មានប្រសាសន៍ថា៖        “លោកប្រធានាធិបតីនិងរូបខ្ញុំផ្ទាល់បានផ្លាស់ប្តូរនិងឯកភាពលើសារៈ​សំ​ខាន់​​នៃការរក្សាសន្តិភាព សន្តិសុខ ជម្រុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍លើពិភពលោក។ យើង ខ្ញុំបានឯកភាព​បន្តគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិការអន្តរជាតិដូចជា អ.ស.ប ASEM និងក្នុងក្រខ័ណ្ឌនៃកិច្ច​សហប្រតិបត្តិការ​អាស៊ាន - EUសំដៅដោះស្រាយបញ្ហាសកលលោក មួយចំនួន”។

រីឯខ្លួនវិញ លោក Michael Daniel Higgins បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដែលវៀតណាមទទួលបានក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសនៅតំបន់ជនជាតិភាគតិច៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ