19/03/2015 11:15 GMT+7 Email Print Like 0

វៀតណាម-អូស្រ្តាលីឯកភាពបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Tony Abbott (ខាងស្ដាំ) ទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច​ជាផ្លូវការនៅអូស្ត្រាលីរបស់​នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាព្រឹក​ថ្ងៃទី១៨​ខែមិនាឆ្នាំ២០១៥ ពិធីទទួល​លោក​នាយករដ្ឋមន្រ្តី Nguyen Tan Dung បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​​មហោឡារឹក​នៅរដ្ឋ​ធានី​Canberra របស់អូស្ត្រាលី។ នៅជំនួប​ចរចា​បន្ទាប់ពីពិធី​ទទួល លោក Nguyen Tan Dung និង​នាយករដ្ឋមន្រ្តីអូស្ត្រាលី​លោក Tony Abbott បានរួម​ពិភាក្សានិងឯក​ភាព ថានឹង​ជំរុញ​ខ្លាំង​ការ​លាត​ត្រដាងអនុវត្តកិ​ច្ចព្រមព្រៀងនានាដែល​ភាគីទាំង​២ទទួល បាន​បង្កើនការផ្លាស់ប្ដូរបទ​ពិសោធន៍ ចែក​រំលែក​ព័ត៌មាន បង្កើនកិច្ចសហប្រតិបតិ្តការ​ក្នុងបណ្ដាវិស័យដូច​ជា ស្វែងរកជួយ​សង្គ្រោះ ទប់​ទល់​នឹង​គ្រោះ​ធម្ម​ជាតិ អាសន្ន​រោគ​បំរ៉ែបំរួលអាកាស​ធាតុ​ជាដើម។ នាពេលបញ្ចប់​ជំនួបសន្ទនា​នេះ ថ្នាក់ដឹក​នាំ​ទាំង២រូបនេះ បាន​ធ្វើក​ក្សិណសាក្សីពិធីចុះហត្ថលេខា​លើឯកសារអំពីការ​បង្កើន​ទំនាក់​ទំនង​ដៃគូ​លើគ្រប់​វិស័យ​រវាង​វៀត​ណាម​និងអូស្ត្រាលី។

ជំនួបចរចាររវាងរដ្ឋាភិបាលទាំង២

ថ្លែងមតិនៅសន្និសីទកាសែត​បន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តី​លោក Nguyen Tan​ Dung បានអះអាង​ថា៖​“ខ្ញុំ​និងលោក​នាយករដ្ឋមន្ត្រី Tony Abbott បាន​ឯកភាព​ថា នឹង​បន្តបង្កើន​កិច្ច​សហ​ប្រតិបតិ្ត​ការ សកម្ម​លាត​ត្រដាង​អនុវត្តកិច្ច​ព្រមព្រៀង​នានាដែលភាគី​ទាំង២​ទទួល​បានក្នុងវិស័យការពារ​ប្រទេស សន្តិសុខ បង្កើន​ការ​ផ្លាស់​ប្ដូរបទ​ពិសោធន៍​ ចែករំ​លែកព័ត៌​មាន ជួយ​ឧបត្ថម្ភ​វៀតណាម​ក្នុងការ​បណ្ដុះបណ្ដាល​ភាសាអង់គ្លេស​និង វិជ្ជា​ជីវៈរក្សាសន្តិភាព បង្កើនកិច្ចសហប្រតិបតិ្ត​ការលើបណ្ដាវិស័យ​ដូចជា​ ស្វែងរក​ជួយសង្គ្រោះ ទប់​ទល់​នឹង​គ្រោះ​ធម្មជាតិ​ អាសន្ន​រោគ​បំរ៉ែបំរួលអាកាសធាតុ ប្រឆាំង​ភេរវកម្ម ការ​ជួញដូរមនុស្ស​ជាដើម។ ទន្ទឹមនឹងនោះ យើង​ខ្ញុំក៏បានឯកភាព​ដែរថា​នឹងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបតិ្តការតំបន់នានា​អំពីសន្តិ​​សុខ​យោធា​​ជាដើម”។

នាយក​រដ្ឋមន្រ្តីលោក Nguyen Tan Dung និងនាយករដ្ឋ​មន្រ្តីលោក Tony Abbott បាន​អះអាងថា វិស័យ​អប់រំ​ជាចំ​ណុច លេចធ្លោក្នុងទំនា​ក់ទំនងរវាងប្រ​ទេសទាំង២ និង​ភាគីទាំង២បានឯកភាព​លើការ ជំរុញ​ខ្លាំង​កិច្ច​សហ​ប្រតិបតិ្តការ​លើវិស័យនេះ​នា​ពេលខាងមុខ។ លោក Nguyen Tan Dung បាន​វាយ​តំលៃ​ខ្ពស់​និង​ថ្លែង​អំណរ​គុណ​រដ្ឋាភិបាល​អូស្ត្រាលីដែលបាន​និង​នឹង បន្តផ្ដល់​ជំនួយឧបត្ថម្ភ​អភិវឌ្ឍន៍​សំរាប់​វៀត​ណាម។ នាយក​រដ្ឋមន្រ្តី​ទាំង២រូប​នេះ បាន​ឲ្យដឹងថែម​ទៀតថា ភាគី​ទាំង២​បាន​ឯកភាព​ថា នឹ​ងបង្កលក្ខណៈងាយ​ស្រួល​សំរាប់ អង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំង​២បង្កើនកិច្ចសហ​ប្រតិបតិ្តការ​លើវិស័យនា​នាដែ​ល ភាគីទាំង២មាន​ឧត្តម​ភាព​ដូច​ជាសំណង់ ឧស្សាហកម្ម​កែច្នៃ ទេសចរណ៍​និង ចិញ្ចឹម​សត្វ។ នាយករដ្ឋមន្រ្តី​ទាំង២​រូបនេះ ក៏បាន​ឯក​ភាព​លើសារៈ​សំខាន់របស់​ការរក្សាសន្តិ​ភាព ស្ថិរភាព សន្តិ​សុខ​ សុវត្ថិភាព និងសេរីភាព​ខាងនាវាចរណ៍ អាកាសចរណ៍​នៅសមុទ្រ​ខាងកើត​ដោយ​ឈរលើមូលដ្ឋានគោរពច្បាប់​អន្តរជាតិ ក្នុងនោះមាន​អនុសញ្ញា​អ.ស.បស្ដី​ពីច្បាប់​សមុទ្រឆ្នាំ១៩៨២​ អនុវត្តយ៉ាង​ពេញលេញនូវ​សេចក្ដីថ្លែងការណ៍ អំពីការ​ប្រតិ​បតិ្ត​រប​ស់​ភាគីនា​នានៅ​សមុទ្រ​ខាង​កើត (DOC) ព្រមទាំង​កសាង​យ៉ាង ឆាប់រហ័ស​ក្រម​ប្រតិ​បត្តិ​របស់​ភាគីនា​នានៅ​សមុទ្រ​ខាង​កើត ​(COC)។ លោក Tony Abbott បាន​សង្កត់ធ្ងន់ចំពោះមុខ​មជ្ឈដ្ឋានអ្នកសារព័ត៌​មានអន្តរ​ជាតិថា៖

នាយករដ្ឋមន្រ្តីទាំង២ធ្វើកក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ

“វៀតណាមនិងអូស្រ្តាលីមានការយកចិត្តទុកដាក់និងមានផលប្រយោជន៍ដូចគ្នា​ដើម្បីបន្ត រក្សាសន្តិភាព ស្ថិរ​ភាព​​នៅក្នុងតំបន់​របស់យើង។ យើងនិងសហប្រតិ​បតិ្តការជាមួយ គ្នាដើម្បី​ធានាថា អស្ថិរ​ភាព​មិន​កើត​មាន​ឡើង​ឡើយ។ អូស្រ្តាលី​គាំទ្រសេ​រីភាពទាំង​ខាង នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រ​ខាងកើ​តក៏ដូច​ជាប​រិហារ​សកម្មភាពឯ​កតោ ភាគី​ទាំងឡាយដែ​លសំដៅផ្លាស់ប្ដូ​រស្ថាន​ភាព​ដើមនៅតំបន់។ ខ្ញុំមានគោលបំណង​ថា ជំលោះ​ទាំងឡាយ​នឹងត្រូវបាន​ដោះ​ស្រាយដោយសន្តិ​វិធីតាមរយៈជំនួប​សន្ទនា”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ