19/03/2016 11:57 GMT+7 Email Print Like 0

វៀតណាម-អូស្ត្រាលីឯកភាពលើវិស័យសហប្រតិបតិ្តការវិទ្យាសាស្ត្រ-បច្ចេក​វិទ្យា​ជាច្រើន​


ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម-អូស្ត្រាលី 

នៅរដ្ឋធានី Canberra របស់អូស្ត្រាលី នាថ្ងៃទី១៧ ខែមិនា ឆ្នាំ​២០១៦ បានប្រព្រឹត្តទៅ​សម័យប្រជុំលើកទី១នៃគណៈ​កម្មាធិការ​ចម្រុះ (JCM) អំពីកិច្ចសហ ប្រតិបតិ្តការវិទ្យា​សាស្ត្រ និងបច្ចេកវិទ្យា​វៀត​ណាម-អូស្ត្រាលី។ គណៈ​ប្រតិភូ​វៀត​ណាម ដឹកនាំដោយ​អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Tran Quoc Khanh ចូល​រួម​សម័យ​ប្រជុំ។ នៅទីនេះ លោក Tran Quoc Khanh បានឲ្យ ដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ​អូស្ត្រាលី​បាន​ជួយ​ឧបត្ថម្ភវៀតណាម លើវិស័យជា​ច្រើន ក្នុងនោះមានវិស័យវិទ្យា​សាស្ត្រនិង​បច្ចេកវិទ្យា។ ការដែល​ប្រទេស​ទាំង​ពីរ ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីអំពីកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្រនិង បច្ចេក​វិទ្យានាឆ្នាំ​២០១៣បន្ត​បង្កើត​មូល​ដ្ឋាន ដ៏រឹងមាំដើម្បីដំណើរការសកម្មភាព សហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់​តែស៊ីជំ​រៅ​។ ស្ដីអំ​ពី​កិច្ច​សហប្រតិ​បតិ្តការ ទ្វេភាគីនាពេលខាងមុខ ភាគីទាំងពីរនឹង​ប្រមូលផ្ដុំទៅ​ លើវិស័យសុខាភិបាល កសិកម្មនិងបរិស្ថាន៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ