18/05/2016 10:18 GMT+7 Email Print Like 0

វៀតណាម-អាមេរិកពង្រីកទំនាក់ទំនងថែមទៀត


ប្រធានាធិបតីអាមេរិកលោក Barack Obama

មុននឹងដំណើរទស្សនកិច្ចនៅ​វៀតណាម របស់ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Barack Obama ចាប់ពីថ្ងៃ​ទី២៣​ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខកាសែត​“New York Times” ក្នុងច្បាប់​ចេញនាថ្ងៃទី​១៦ ខែឧសភា​ បាន​ចុះផ្សាយ អត្ថ​បទ​ក្រោម​ចំណង​ជើង​ថា “នៅវៀ​តណាម លោក Obama នឹង​យកចិត្តទុក​ដាក់ ដល់​អនាគត​​ជំនួស​ឲ្យ​អតីត​កាល”។ អត្ថបទ​នេះចាត់ទុកថា ចំពោះ​ប្រធានាធិបតីលោក Obama ដំណើរ​ទស្សន​កិច្ចនៅ​វៀត​ណាម នាំមកនូវឱកាស​មួយដើម្បីពង្រឹងមិនត្រឹមតែនូវ​គោល​នយោបាយ ​តុល្យភាព​ដែល​លោកបា​ន​សន្យាជាមួ​យទ្វីប​អាស៊ីប៉ុណ្ណោះទេ ថែម​​ទាំងធ្វើឲ្យស៊ីជំរៅថែម​ទៀត នូវទំនាក់​ទំនង​សន្តិ សុខ​និង​សេដ្ឋកិច្ច​ជាមួយ​កត្តា​កាន់​​តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃនៅ ក្នុងតំបន់នោះគឺវៀតណាមទៀតផង។ តាមអត្ថ​បទ​នេះថា លោក Obama នឹងលើកត្រដែត​កិច្ចសហប្រតិបតិ្តការ រវាងប្រទេស​ទាំងពីរ​ក្នុងការដោះស្រាយ​ផលវិបាក​ដោយ ជាតិ​គីមី​ពណ៌លឿងទុំ​/dioxin។ ក្នុងអំឡុងកន្លះ​សតវត្ស​កន្លងមក វៀតណាមត្រូវ រងផល​វិបាក​ដ៏ធ្ងន់ធ្ងរ​ដោយ​ជាតិ​គីមី dioxin ដែល​អាមេរិកប្រើប្រាស់​ក្នុងសង្គ្រាម នៅវៀតណាម។ នាពេលថ្មីៗ​នេះ រដ្ឋាភិបាល​អាមេរិក​បាន​ជួយ​ឧបត្ថម្ភ​វៀត​ណាម ក្នុងការសំអាតបរិស្ថាននិងរ៉ាវ​រកបំផ្លាញ​ចោល​គ្រាប់បែកមីន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ