29/05/2017 10:26 GMT+7 Email Print Like 0

វៀតណាម-អាមេរិករឹតបន្តឹងទំនាក់ទំនង


 លោក Walter Lohman នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃ មូលនីធិ​បេតិកភ័ណ្ឌ (Heritage Foundation)

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំ ពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​អាមេរិក​ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ តាម​សេចក្តីអញ្ជើញរបស់ប្រធានា ធិបតីអាមេរិក លោក​ Donald Trump។ 
 
នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅអាមេរិករបស់លោក Nguyen Xuan Phuc ក្នុងនាម​ជានាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល។ ដំណើរទស្សនកិច្ចនេះ សំដៅបន្តអនុវត្ត គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម គឺ​ឯករាជ​ ម្ចាស់ការ ពហុភាគី ពហុបែប និងសកម្មធ្វើសហរណកម្មអន្តរជាតិ។ ម្យ៉ាងវិញ ទៀត ពង្រីក​រាល់​លទ្ធផល​ដែល​ទទួលបាន​និងជម្រុញថែមទៀតទំនាក់ទំនង សហប្រ តិបត្តិការវៀតណាម-អាមេរិក។

​ធ្វើការវាយតម្លៃនូវដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះ របស់នាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc នោះ​ អ្នកជំនាញការច្រើនរូបបានចាត់ទុកថា នេះជាឱ កាសដើម្បី​ភាគីទាំងពីរ​បង្កើត​ក្រប​ខ័ណ្ឌស​ម្រាប់​សកម្មភាព​សហប្រតិ បត្តិការនាពេលអនាគត។ លោក Walter Lohman នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃ មូលនីធិ​បេតិកភ័ណ្ឌ (Heritage Foundation) ឲ្យដឹងថា៖
 
​​“ខ្ញុំគិតថា នេះជាពេលវេលាសំខាន់សម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក ខណៈ ដែលដំណើរ​ទស្សនកិច្ច​របស់​នាយ​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានប្រ ព្រឹត្តទៅក្នុងសភាពការណ៍ ដែលអាមេរិកមាន​ប្រធានាធិបតីថ្មី។ ប្រការ​​សំខាន់​មួយ​ទៀត គឺ យើងខ្ញុំមាន​ឱកាសទទួល​ថ្នាក់ដឹកនាំ​ពីតំបន់​អាស៊ីអាគ្នេយ៍​មកទស្សនកិច្ច​នៅអា មេរិក​ជាលើកដំបូង។ ខ្ញុំទន្ទឹង​រងចាំនូវ​ដំណើរ​ទស្សនកិច្ច​នេះយ៉ាង​ក្រៃ​លេង”។
 
អ្នកជំនាញ​ការអាមេរិកច្រើនរូបបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ​នឹង​បន្តបាន​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លានា​ប៉ុន្មានឆ្នាំខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ