18/11/2016 10:51 GMT+7 Email Print Like 0

វៀតណាម - អាមេរិកបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Ted Osius ឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិកប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ លោក Vuong Dinh Hue បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​លោក Ted Osius ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋអាមេរិក​ប្រចាំនៅវៀត​ណាម​។ នៅ​ក្នុង​ជំនួប​នេះ ​លោក Vuong​ Dinh Hue ផ្ញើ​សេច​ក្តីអំណរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតប្រធានាធិបតី​អាមេរិក​។ ​លោក Vuong Dinh Hue សង្ឃឹមថា ក្នុងដំណែង​ជាប្រធានាធិបតីអា​មេរិក​នោះ លោក Donald Trump នឹង​នាំទំនាក់​ទំនង​រវាង​វៀតណាម ជាមួយសហ​រដ្ឋអាមេរិកមាន​ការអភិវឌ្ឍន៍​យ៉ាង​ល្អ ប្រសើរ​លើ​គ្រប់​វិស័យ។ លោក​ឧបនាយក​រដ្ឋ​មន្ត្រីបាន​បញ្ជាក់ថា វៀត​ណាម​ជានិច្ច​កាល ចាត់ទុក​អាមេរិកជាដៃគូជួរមុខនិង​មាន​បំណង​ជម្រុញ​ទំនាក់​ទំនង ជាមួយអាមេរិក ដើម្បី​ផលប្រយោជន៍សម្រាប់​ប្រជាជន នៃប្រទេសទាំង​ពីរ​។ លោក Vuong Dinh Hue បាន​ស្នើឲ្យភាគីអាមេរិក​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់ គាំទ្រ និងជម្រុញវិនិយោគិន​អាមេរិក ធ្វើ ការ​វិនិយោគ​នៅវៀត​ណាម និង​បង្កលក្ខណៈងាយ​ស្រួលសម្រាប់ទំនិញ​វៀតណាម ទាក់ទង់​ផ្ទាល់ជាមួយ​ទីផ្សារ​អាមេរិក​ ជាពិសេស​គឺមុខទំនិញកសិផល។

​រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Ted Osius បានអះអាងថា  អាមេរិកចាត់ទុក​ទ្វីប អាស៊ី​ជាតំបន់​សំខាន់​សម្រាប់​កិច្ច​សហប្រតិ​បបត្តិការ ក្នុងនោះមានវៀតណាម។ លោកOsius បានឲ្យដឹង​ថា នាពេល​ខាង​មុខ អាមេរិក​ នឹង​ប្រមូលផ្តុំ​ជួយ​ឧបត្ថម្ភដោះ​ស្រាយ កា​របំពុលប​រិស្ថាន​នៅទន្លេមេ​គង្គ ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ ជួយ​ឧបត្ថម្ភ​មនុស្ស ធម៌និង​ជំនះពុះពារ​រាល់គ្រោះមហន្ត​រាយ​នៅវៀតណាម​។ លោករូប​នេះបាន​សង្កត់​ធ្ងន់​ថា អាមេរិ​កជានិច្ចកាល​ផ្តោតការ​យក​ចិត្ត​ទុកដាក់ លើការអភិ​វឌ្ឍន៍​ទំនាក់​ទំនង​សហ ប្រតិបត្តិការ​ពាណិជ្ជកម្ម​ វិនិយោគទ្វេភាគីជាមួយវៀតណាម​ ព្រមទាំង​ធ្វើបច្ចុប្បន្ន​កម្ម ស្ថាន​ភាព​អនុម័ត​នូវកិច្ច​ព្រម​ព្រៀង​ដៃគូ​ឆ្លង​សមុទ្រ​ប៉ា​ស៊ីហ្វិក (TPP)៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ