04/10/2017 10:11 GMT+7 Email Print Like 0

វៀតណាម-ឡាវបងើនទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងរយៈពេលចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ អញ្ជើញ​មក​បំពេញទស្សនកិច្ចនៅវៀតណាម។


វៀតណាម-ឡាវបងើនទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ 

ដំណើរទស្សនកិច្ចនេះបានអនុវត្តតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។ ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចនេះ នាថ្ងៃទី ២ ខែតុលា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងសមភាគីឡាវលោក Thongloun Sisoulith បានអនុវត្តកិច្ចចរចា។ ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាង ថា បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងរួមសហការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀងដែលទទួលបាន នាពេលកន្លងទៅ ថែមទាំងប្រមូលផ្តុំអនុវត្តរាល់គម្រោងការសំខាន់ៗ ផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាលើបណ្តាវិធានការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគី បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមធ្វើការវិនិយោគនៅឡាវ ជាពិសេស បន្តបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យការពារជាតិ សន្តិសុខ  អប់រំ បណ្តុះបណ្តាលនិងវិស័យដទៃមួយចំនួនទៀត។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានជូនដំណឹងអំពីការដែលអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ​វៀត​ណាម​ នាចុងឆ្នាំនេះដើម្បីចូលរួមក្នុងពិធីបិទឆ្នាំសាមគ្គីមិត្តភាពវៀតណាម-ឡាវឆ្នាំ២០១៧ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ