វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី

វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ពិធីបដិសណ្ឋាកិច្ចប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ ខែកញ្ញា បានរៀបចំឡើងដ៏មហោឡារឹក នៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានដំណើការចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងនូវការពេញចិត្ត ចំពោះការអភិវឌ្ឍន៍ខ្លាំងក្លានិងប្រសិទ្ធិភាព របស់ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ស្ដីអំពីការកំណត់ទិសដៅសំរាប់ទំនាក់ទំនងរវាងប្រទែសទាំងពីរ នាពេលខាងមុខនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ ការទូតលើកកំពស់ប្រសិទ្ធិភាព នៃយន្តការសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់។ ភាគីទាំងពីរក៏បានឯកភាពរួមសហការល្អ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០១៦។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានប្រមូលផ្តុំពិភាក្សា អំពីបញ្ហាអន្តរជាតិនិងតំបន់ ដែលបានយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាងថា៖ គាំទ្រគ្នាទៅវិញទៅមកសម្រេចល្អតួនាទីជាប្រទេសម្ជាស់ផ្ទះអាស៊ាន ២០១៧ របស់ហ្វីលីពីន និងប្រទេសម្ជាស់ផ្ទះ APEC 2017 របស់វៀតណាម និងសន្យាបន្តរួមសហការ និងខំប្រឹងប្រែងជាមួយប្រទេសអាស៊ាននានា អនុវត្តគំរោងការណ៍កសាងសហគមន៍អាស៊ាន។
ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសន្យារក្សា និងជំរុញសន្តិភាព ស្ថិរភាព សុវត្តិភាពនិងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី ដោយស្មារតីគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ( UNCLOS)៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម