26/09/2017 09:52 GMT+7 Email Print Like 0

វៀតណាម-ហុងគ្រីចេញសេចក្តីថ្លែងការណ៍រួម

នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តី ថ្លែងការណ៍នេះបានចែងថា ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។ ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចនេះ នាយក​រដ្ឋមន្ត្រីហុងគ្រីបានអញ្ជើញជួបចចារជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងចូលរួមវេទិកាសហគ្រាសវៀតណាម-ហុងគ្រីផងដែរ។


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម 
នៅក្នុងបណ្តាជំនួបជាមួយថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍អន្តរជាតិ ដែល​បានក្លាយទៅជាវិស័យសហប្រតិបត្តិការលើទាំងក្នុងទំនាក់ទំនងទ្វេភាគីនិងពហុភាគី។ ភាគីទាំងពីរបានឯកភាពចែករំលែកនិងបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យកសិកម្ម សុខាភិបាល ពលកម្ម ធនធានមនុស្សនិងបរិស្ថាន ។ ភាគីទាំងពីរបានឯកភាពបង្កើនការពិគ្រោះយោបល់និងសហការគ្នានៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសគឺអង្គការសហប្រជាជាតិ វេទិកាអាស៊ី-អឺរ៉ុប (ASEM) និងបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាសកលលោក។
រដ្ឋាភិបាលវៀតណាមបានស្នើសហភាពអឺរ៉ុប (EU) និងហុងគ្រីយកចិត្តទុកដាក់លើបណ្តាបញ្ហាទាក់ទិនដល់សមុទ្រខាងកើត។ ហុងគ្រីសន្យាបន្តគាំទ្រ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយ EU។ វៀតណាមត្រៀមខ្លួនជាស្រេចជួយហុងគ្រីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននិងសមាជិករបស់​សម្ព័ន្ធសមាគមផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម

 


បណ្តាព័ត៌មានបានផ្សាយ