09/07/2016 14:12 GMT+7 Email Print Like 0

វៀតណាម-ស្វីសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតថ្ងៃទី១១តុលា


លោក Othmar Hardegger អគ្គកុងស៊ុលស្វីសប្រចាំទីក្រុងហូជីមិញថ្លែងមតិក្នុងពិធី

ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយស្វីស (ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ១៩៧១-ថ្ងៃទី១១ ខែតុលាឆ្នាំ២០១៦) នាយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Othmar Hardegger អគ្គកុងស៊ុលស្វីសប្រចាំទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងទ្វេភាគីវៀតណាមនិងស្វីសមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។​ហើយ​ស្វីសសង្ឃឹមថា ទទួលបានឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្នុងដំណើការចរចាររវាងសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (ក្នុងនោះ មានស្វីស) និងវៀតណាម។​ ស្វីសត្រៀមជាស្រេចចែករំលែកនិងបន្តជួយឧបត្ថម្ភវៀតណាមលើបណ្តាវិស័យជាប្រៀបខ្លាំងរបស់ខ្លួន។        សង្កត់ធ្ងន់ទៅលើទំ​នាក់​ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងស្វីស ដែលកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យនោះ លោក Le Thanh Liem អនុប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា ខណៈដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងវៀតណាមជាមួយសម្ព័នសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA បានចុះហត្ថលេខា នោះជាមូលដ្ឋានរឹងមាំសម្រាប់វៀតណាមនិងស្វីសអនុវត្តយ៉ាងខ្លាំងរាល់សកម្មភាព សហប្រតិបត្តិការសេដ្ឋកិច្ចនិងបើកចេញឱកាសធ្វើអាជីវកម្មថ្មីចំពោះសហគមន៍អង្គ ភាពអាជីវកម្មនៃប្រទេសទាំងពីរផង
ដែរ​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ