31/08/2016 09:17 GMT+7 Email Print Like 0

វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ


វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

សេចក្ដីថ្លែង​ការណ៍ រួមវៀតណាម-សិង្ហបុរី ត្រូវបានប្រកាសនាថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៦ ក្នុងឱកាស​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅសិង្ហបុរី របស់​ប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang បាន​អះអាង​ថា៖ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើន​ទំនាក់​ទំនងទ្វេ​ភាគី ដែលក្នុងនោះ វៀតណាម​បន្ត​បង្កើត​បរិយាកាស​វិនិយោគ​ងាយ​ស្រួល​ សំរាប់​អង្គ​ភាព​អាជីវកម្មបរទេស។ សេចក្ដីថ្លែងការណ៍បាន​លើកច្បាស់​ថា៖ ក្នុង​ដំណើរ​បំពេញទស្ស​នកិច្ច​នៅ​សិង្ហ​បុរី ចាប់​ពីថ្ងៃទី២៨​ដល់​ថ្ងៃទី៣០ខែសីហា ប្រ​ធានរដ្ឋ លោក Tran Dai Quang បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ លោក Tony Tan Keng Yam និងជួបសម្ដែងការ​គួរសម នាយក​រដ្ឋមន្តី្រ លោក Lee Hsien Loong ។ នៅទី​នេះ ភាគីទាំងពីរបានអះអាង​ថា៖ ទំនាក់ទំនង​ទ្វេភាគី គំពុងអភិវឌ្ឍន៍​ដ៏ល្អ​ប្រសើរ ចាប់​ពីពេល​បង្កើត​ទំនាក់​ទំនង​ដៃគួយុទ្ធសាស្ត្រ នាឆ្នាំ២០១៣មក។

​ភាគីទាំងពីរបានកត់សម្គាល់​នូវ​ការអភិវឌ្ឍន៍ខ្លាំងក្លា ទំនាក់ទំនង​សហប្រតិបត្តិការ​សន្តិ​សុខ និង​ការពារ​ជាតិរួម​ចំណែក​បង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។ ដោយផ្អែកទៅ​លើមូលដ្ឋាន កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ ការពារជាតិ​នា​ឆ្នាំ ​២០០៩(DCA) ភាគី​ទាំងពីរបាន​ឯកភាព រក្សា​ដំណើរ​ទស្សន​កិច្ច​ទ្វេភាគី និង​យន្ត​ការ​ជួបសន្ទនា រវាងស្ថាប័នការពារជាតិនៃប្រទេសទាំង​ពីរ​។

​ភាគីទាំងពីរក៏បានអះអាងនូវសារះសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាព​ក្នុង​តំបន់ និង​សេរីភាព​នាវាចរ និង​អាកាសចរ​នៅ​សមុទ្រខា​ង​កើត។ បណ្ដា​ថ្នាក់​ដឹក​នាំក៏បាន​អះអាង​នូវសារ​សំខាន់ ក្នុងការ​ដោះស្រាយ​ជំលោះដោយ​សន្តិ​វិធី សម​ស្របជា​មួយច្បាប់​អន្តរជាតិ ដែលក្នុង​នោះមាន​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដីអំពី​ច្បាប់​សមុទ្រ នាឆ្នាំ​១៩៨២ (UNCLOS​) ។ ភាគីទាំងពីរបានអះអាងគាំទ្រអនុវត្តគ្រប់គ្រាន់​និង​ប្រសិទ្ធិ​ភាព​ សេចក្ដី​ថ្លែការណ៍​ ស្ដីអំពី​ប្រតិបត្តិ​របស់ភាគី​នានា នៅសមុទ្រ​ខាង​កើត (DOC)​ និង​សហប្រតិ​បត្តិការ​​កសាង​​ក្រម​ប្រតិបត្តិ នៅសមុទ្រខាងកើត​យ៉ាង​ឆាប់​ៗ (COC)​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ