28/03/2016 10:51 GMT+7 Email Print Like 0

វៀតណាម-សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ធំបំ​ផុត​របស់​ចិន​នៅ​អាស៊ាន​

ថ្មីៗនេះ លោកទីប្រឹក្សាសេដ្ឋកិច្ច-ពាណិជ្ជកម្ម​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅវៀត​ណាម​ Ho Toa Cam ថ្លែង​យោបល់​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​ រវាងវៀតណាមនិង​ចិន កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង ហើយ​វៀត​ណាម​អាចក្លាយ​ជា ដៃគូពាណិជ្ជកម្មធំ​បំផុត​របស់​ចិន ក្នុង​ប្លុក​អាស៊ាន​នៅក្នុង​ឆ្នាំ២០១៦​។

អាចសម្រេចគោលដៅ១០០ពាន់លានដូល្លាអាមេរិកក្នុងឆ្នាំ២០១៦
បទសម្ភាស៍ជា​មួយអ្នកយកព័ត៌មាន​នៅហាណូយ លោកទីប្រឹក្សា Ho Toa Cam បានឲ្យដឹ​ង​ថា ឆ្នាំ២០១៥ ទោះបី​ពាណិជ្ជកម្ម​លើពិភព​លោក​បន្តជូប​វិបត្តិ​ ប៉ុន្តែពាណិជ្ជកម្មវៀតណាម-ចិន នៅតែកើនឡើង​រឹងមាំ និង​រហ័ស​បង្គួរ។ វៀត​ណាម ជាដៃ​គូពាណិជ្ជកម្ម​ធំលេខ​ពីរ របស់ចិន​នៅអាស៊ាន ក្រោយ​ម៉ាឡេស៊ី ក្នុងពេល​ចិនជាទីផ្សារ​នាំ​ចូល និង​នាំចេញ​ធំបំផុត​លេខ​ទី៤​របស់​វៀត​ណាម។

តាមស្ថិតិ​នៃភាគីចិន ឆ្នាំ២០១៥ សរុបតម្លៃនាំចួលវៀតណាម និងចិនសម្រេច៩៥,៨ពាន់លាន​ដូល្លាអាមេរិក កើន១៤,៦% បើប្រៀបនឹងឆ្នាំ២០១៤ ក្នុងនោះនាំចេញរបស់ចិន ចូលវៀតណាម​សម្រេច៦៦,១ពាន់លាន​ដូល្លាអាមេរិក កើន​៣,៨%នៅ​ឆ្នាំ២០១៤ នាំចូលរបស់ចិនពីវៀតណាម​ សម្រេច២៩,៧ពាន់លានដូល្លាអាមេរិក កើន៤៩,១%។ តម្លៃ​ពាណិជ្ជកម្ម​វៀតណាម-ចិនស្រូបយក២,៤% ក្នុងបូកសរុបតម្លៃនាំចេញនិងនាំចូលរបស់ចិន កើន១,៤ពិន្ទុ​ភាគ​រយ​បើប្រៀប​នឹង​ដំណាក់​កាល​៥ឆ្នាំមុន។ ដោយឡែកក្នុងខែមករាឆ្នាំ​២០១៦ តម្លៃពាណិជ្ជកម្ម​វៀតណាម​-ចិន សម្រេច​៧,៨ពាន់​លាន​ដូល្លា​អាមេរិក ក្នុងពេលតម្លៃដោះដូរពាណិជ្ជកម្ម​ទ្វេភាគី​ រវាងចិននិងម៉ាឡេស៊ី ត្រឹមតែ​៦,៥ពាន់​លាន​ដូល្លាអាមេរិក​។

ជាមួយលទ្ធផលនោះ លោក Ho Toa Cam ព្យាករណ៍ប្រទេសទាំងពីរ អាចធ្វើសម្រេច​គោល​ដៅ លើក​កម្ពស់​តម្លៃ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឡើង​១០០ពាន់​លាន​ដូល្លា​អាមេរិក ក្នុងឆ្នាំ២០១៦ ឆាប់ជាង​មួយ​ឆ្នាំបើ​ប្រៀប​នឹង​រយៈ​ពេល​កំណត់ ដែល​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ប្រទេសបាន​ដាក់​ចេញ​។



អ្នកតំណាងចិនថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាអន្តរជាតិ” គោលនយោបាយនិងវិធានការឧបត្ថម្ភនាំចេញទំនិញកសិផលចូលទីផ្សារចិនតាមខេត្តកៅបាំង”។
រូបថត៖ ក្វឹកដាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សហគ្រាសចិនស្រាវជ្រាវ ស្វែងយល់ពីផលិតផលតែរបស់វៀតណាម។
រូបថត៖ ក្វឹកដាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពទទួលភ្ញៀវទេសចរណ៍ចិន មកវៀតណាមទេសចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុងកាយ(ក្វាងនិញ)។
រូបថត៖វ៉ាន់ដឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ឡាន container ដឹកទំនិញប្រជុំគ្នានៅចំណត់ឡាននៅច្រកទ្វារព្រំដែនតឹនថាញ(ឡាងសើន) រងចាំធ្វើសំណុំបែបបទដើម្បីនាំចេញទៅកាន់ចិន។
រូបថត៖ ថៃធ្វឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សកម្មភាពដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាម-ចិន ប្រព្រឹត្តទៅយ៉ាងកុះករលើទន្លេកាឡុង ទីរួមស្រុកម៉ុងកាយ ខេត្តក្វាងនិញ។
រូបថត៖ គីមផឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រុមហ៊ុន Chee Wah (១០០%ដើមទុនវិនិយោគរបស់ចិន) នៅក្នុងតំបន់ឧស្សាហកម្មភូងៀ ស្រុកចឿងមី(ហាណូយ) ផលិតតែ
របស់លេងនាំចេញទៅទីផ្សារអឺរុប អាស៊ី។ល។ រូបថត៖ យញឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដងជញ្ជីងពាណិជ្ជកម្មវៀតណាម-ចិនកំពុងបានកែលម្អ

ពិភាក្សាពីបញ្ហាអតុល្យភាពដងជញ្ជីងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ លោក Ho Toa Cam មានប្រសាសន៍ថា៖ “ស្ថាន​ការ​អតុល្យភាព​ក្នុង​ការ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ វៀត​ណាម-ចិន​កំពុងមួយ​ជំហាន​បានកែលម្អ”។

 

ឆ្នាំ២០១៥ តម្លៃ​សរុប​នាំ​ចេញ​​របស់​វៀត​ណាម​​និង​ចិន​សម្រេច​៩៥,៨​ពាន់លាន​ដូល្លា​អាមេរិក កើន១៤,៦%បើ​ប្រៀប​​នឹង​ឆ្នាំ២​០១៤ ក្នុង​នោះ​​នាំ​ចេញ​របស់​ចិន​មក​​កាន់​វៀត​ណាម​សម្រេច​​បាន​៦៦,១ពាន់​​លាន​ដូល្លា​អាមេរិ​ក កើន៣,៨%ឆ្នាំ២០១៤​ នាំចូល​ចិន​ពី​វៀត​​ណាម​សម្រេច​២៩,៧ពាន់​លាន​ដូល្លា​អាមេរិក​ កើន៤៩,១%។

តាមស្ថិតិ​នៃភាគីចិន ឆ្នាំ​២០១៥ តម្លៃ​ពាណិជ្ជកម្ម​វៀត​ណាម-​ចិនកើន​១៤,៦% ក្នុង​នោះនាំចេញ​របស់​ចិន​ចូលមក​វៀត​ណាម​កើន​៣,៨% ក្នុង​ពេល​ដែល​នាំ​ចូល​របស់​វៀត​ណាម​ទៅកា​ន់​ចិន​កើន​ឡើង​៤៩,១%។ ឆ្នាំ២០១៥ ការនាំ​ចូល​ហួស​កំណត់​ពី​​​ចិនបានបន្ថយ​ចុះ៧,៤ពាន់​លាន​ដូល្លា​អាមេរិក​បើប្រៀប​នឹង​ឆ្នាំ២០១៤​។ ប៉ុន្តែ​មន្រ្តីរូប​នេះ បាន​ទទួល​ស្គាល់ស្ថាន​ភាព​អតុល្យភាព​ពាណិជ្ជកម្ម​វៀតណាម-​ចិន មិន​អាច​ដោះ​​ស្រាយ​ក្នុងរយៈ​ពេល​ខ្លីបាន​។

ដើម្បីទំនាក់ទំនងពាណិជ្ជកម្ម​វៀតណាម-ចិន អភិវឌ្ឍន៍រឹងមាំជាង តាមលោក Ho Toa Cam ប្រទេស​ទាំងពីរ​បាន​អនុវត្ត​វិធាន​ការ​ជាច្រើន ដើម្បីតុល្យភាពដងជញ្ជីង​ពាណិជ្ជកម្ម​សាឡើង​វិញ។ វៀត​ណាម​បាន​បង្កើន​លទ្ធភាព​នាំចេញ​និងនាំចូល​ នូវ​ផលិត​ផលអេឡិកត្រូនិក ម៉ាស៊ីន និង​ផលិតផលដែលមានតម្លៃ​បន្ថែម​ចេញ​ទៅចិន ក្នុង​ពេល​ចិន​កំពុង​បង្កើន​ការនាំចូល​ពីវៀត​ណាម​។​ ពាក់​ព័ន្ធ​ដល់បញ្ហា​ពាណិជ្ជ​កម្ម​តាម​ព្រំដែន មន្រ្តី​របស់ចិនឲ្យដឹង​ថា ពាណិជ្ជកម្ម​តាម​ព្រំដែន​គឺជា “ផ្នែកសំខាន់មួយ” ក្នុងទំនាក់ទំនងពាណិជ្ជកម្ម​វៀត​ណាម-​ចិន។ ដោយ​សារ​បញ្ហា​ពាណិជ្ជកម្ម​​តាម​ព្រំដែន ពាក់​ព័ន្ធដល់ជីវភាពរស់នៅរបស់​ប្រជាជន នៅតំបន់ព្រំដែន​នៃប្រទេស​ទាំង​ពីរ ដូច​​នេះ​រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ សុទ្ធតែយកចិត្តទុកដាក់ខ្លាំង។

លោក​ទីប្រឹក្សា Ho Toa Cam ក៏ឲ្យដឹងថា វៀតណាម-ចិនកំពុង​ដំណើរ​ការពិភាក្សា​ ពីអនុសញ្ញា​ពាណិជ្ជកម្ម​ព្រំដែន​ទ្វេភាគី​ ដើម្បី​អាចចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ពាណិជ្ជកម្ម​​ព្រំដែន ថ្មីសា​​ឡើង​វិញ​​ក្នុង​ឆ្នាំ​នេះ។

អំពីបរិស្ថានវិនិយោគរបស់វៀតណាម លោក Ho Toa Cam ឲ្យដឹងថា ឆ្នាំ១៩៨៨ វៀត​ណាម​បាន​ប្រកាស​ច្បាប់​វិនិយោគ​បរទេស​។ ពេលនោះ ច្បាប់នេះ ជាច្បាប់វិនិយោគបើកទ្វារ​ទូលាយបំផុត នៅតំបន់​អាស៊ីអាគ្នេយ៍។ ក្រោយ​មក វៀត​ណាម​បានកែប្រែជាច្រើន​លើកច្រើនសា និង​សុក្រិត​ច្បាប់​វិនិយោគ​បរទេស។ ខែ​កក្កដា​​ឆ្នាំ​២០១៥ វៀត​ណាម​​បាន​ប្រកាសច្បាប់​វិនិយោគថ្មី ដោយមានចំណុះកែប្រែជាច្រើន។

“យើងខ្ញុំមានមតិថា ច្បាប់វិនិយោគរបស់វៀតណាម ដើម្បីស្ថាបនាបរិស្ថានយុត្តិធម៌ សមភាព និង​ងាយ​ស្រួល​មួយ ជូន​សហគ្រាស​វិនិយោគ​បរទេស។ ហើយច្បាប់វិនិយោគរបស់វៀត​ណាម ងាយ​ស្រួល​បង្គួរ” លោក​មាន​ប្រសាសន៍​។

សព្វថ្ងៃ ចិនឈរលេខ៩ក្នុងចំណោម​បណ្តាប្រទេស/ តំបន់ដែលមានដើមទុនវិនិយោគ​ផ្ទាស់ពី​បរទេស​​(FDI) ចូល​មក​វៀត​ណាម​៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ