21/06/2015 10:38 GMT+7 Email Print Like 0

វៀតណាម-ស.ប.ប.ក. ជំរុញទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំង ២


វៀតណាម-ស.ប.ប.ក. ជំរុញទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំង ២ (Image: VOV)

នារសៀលថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ អនុរដ្ឋ​មន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ឧត្តម​សេនីយ៍​ឯក Nguyen Chi Vinh បាន​ទទួល​ជួប​សន្ទនា​ជាមួយ​វរៈ​សេនីយ៍​ឯក Pae Gyong Sam អតីត​អនុព័ន្ធ​យោធា​សាធារ​ណៈ​រដ្ឋ​ប្រជា​ធិប​តេយ្យប្រជាមានិតកូរ៉េ ក្នុងឱកាស​បញ្ចប់​បេសកម្មការ​ទូត​នៅវៀតណាម និង អនុព័ន្ធ​យោធា​នៃប្រ​ទេស​នេះ​ប្រចាំ​នៅ​វៀតណាម វរៈ​សេនីយ៍​ឯក Jong Nam Chol មក​ជួបសម្តែង​ការកួសម​ក្នុង​ឱកាស​ទទួល​ភារកិច្ច​ថ្មី។ ឧត្តម​សេនីយ៍​ឯក​ Nguyen Chi Vinh  បាន​សម្តែង​គោលបំណង​ថា៖ ក្នុងឋានៈ​ថ្មី វរៈ​សេនីយ៍​ឯក​ Pae Gyong Sam នឹង​បន្ត​រួម​ចំណែក​សំខាន់​ក្នុងការ​កសាង​ទំនាក់​ទំនង​ប្រពៃណី​រវាង កងទ័ព​និងប្រជា​ពលរដ្ឋ​នៃប្រទេសទាំង​២​។ ជូន​ពរ​វរៈ​សេនីយ៍​ឯក Jong Nam Chol លោក Nguyen Chi Vinh  មាន​គោលបំណង​ថា៖ លោក Jong Nam Chol នឹង​បន្ត​ធ្វើជា​ស្ពាន​តភ្ជាប់​អភិវឌ្ឍន៍​ទំនាក់​ទំនង រវាងក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​ទាំង​២។ រីឯ​ខ្លួនវិញ វរៈសេនីយ៍​ឯក Jong Nam Chol និង Pae Gyong Sam អះអាងថានឹង​ខំប្រឹងប្រែង​អស់ពីកំលាំង​កាយចិត្ត​ជំរុញទំនាក់​ទំនង​ទ្វេភាគី​ថែម​ទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ