13/03/2015 11:02 GMT+7 Email Print Like 0

វៀតណាម-វេណេហ្ស៊ុយអេឡាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន

នៅជំនួបសន្ទនាជាមួយអនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Elias Jose Jaua Milano ដែលអញ្ជើញ​កំ​ពុង​ទ​ស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១១ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បាន​សម្ដែង​ ក្ដីសប្បាយរីករាយចំពោះការដែលភាគីទាំង២បានឯកភាពលើផែនការបើកទូលាយ ទំនាក់​ទំនង​សហ​ប្រតិបតិ្តការ ក្នុងវិស័យផ្សេងៗសមស្របជាមួយតម្រូវការនិង ឧត្តមភាពនៃប្រទេស​និមួយៗ​នា​ពេល​ខាង​មុខ​ ជាពិសេសគឺវិស័យថាមពល ប្រេង ឧស្ម័ន កសិផល រុក្ខផល និងជលផលជាដើម។ស​ង្កត់ធ្ងន់ទៅ​លើស​ក្ដានុភាព​ក្នុងការ អភិវឌ្ឍន៍កសិកម្មរបស់វេណេហ្ស៊ុយអេឡា លោក Hoang Trung Hai បានអះអាងថា វៀត​ណាម​នឹងបន្តសហប្រតិបតិ្តការក្នុងវិស័យនេះជាមួយវេណេហ្ស៊ុយអេឡា។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជ​ន​បទ​វៀតណាមនឹងជាស្ថាប័នស្នូលក្នុងការផ្លាស់ប្ដូរ វិធានការជាក់ស្ដែងនានាជាមួយស្ថានប័នមានសមត្ថកិច្ច​របស់​​វេណេហ្ស៊ុយអេឡា។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងស្ដាំ) បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបតិ្តការក្នុងវិស័យកសិកម្មជាមួយវេណេហ្ស៊ុយអេឡា (រូបថត៖CPV)
លោក Elias Jose Jaua Milano បានបញ្ជូនសាររបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡាអំពីចំណងសាមគ្គីភា​ព​​​មិត្តភាពរវាងប្រទេសទាំង២ ព្រមទាំងមានគោលបំណងថា ភាគីទាំង២បង្កើនវិស័យ​សហ​ប្រតិបតិ្តការ​ដែល​មាន​ស្រាប់ និងជំនះពុះពារលើការលំបាកដើម្បីបើកទូលាយវិស័យសហប្រតិបតិ្តការនានា​ថែមទៀត៕ 
 
តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម
 



 
បណ្តាព័ត៌មានបានផ្សាយ