22/04/2016 09:48 GMT+7 Email Print Like 0

វៀតណាម-រុស្ស៊ី​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ក្នុង​ការរុករក​រ៉ែភូគព្ភ​សាស្ត្រនិ​ង​ប្រេង​ឧស្ម័ន​


ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

នាថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហ-​ពាណិជ្ជកម្ម​វៀត​ណាម លោក Tran Tuan Anh និងរដ្ឋលេខាធិការ អនុរដ្ឋមន្ត្រីក្រ សួងថាមពលរុស្ស៊ីលោក Yuri Petrovich បាន​តាង​នាម​រដ្ឋាភិបាល​នៃប្រទេស​ទាំង ពីរ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល ស្តីអំពី​បន្ត​កិច្ចសហប្រតិបត្តិ ការរុករ​ករ៉ែភូ​គព្ភ​សាស្ត្រ​​ និង​ប្រេងឧស្ម័នលើទឹកដីរុស្ស៊ី និង​ពិធីសារ​ធ្វើវិសោធនកម្ម កិច្ចព្រម​ព្រៀង​អន្តរ​រដ្ឋាភិបាល ​ស្តីពី​ការ​បន្តកិច្ច​សហ​ប្រតិបត្តិ​ការ រុករករ៉ែភូគព្ភ សាស្ត្រនិងប្រេងឧស្ម័ននៅខ្ពង់រាបបាត សមុទ្រវៀតណាមរបស់សាជីវកម្ម​Vietsovpetro ដែលបានចុះហត្ថលេខាមុននេះ នាថ្ងៃទី២៧ខែ​ធ្នូ​ឆ្នាំ២០១០។ ការចុះ ហត្ថលេខាលើឯកសារទាំងពីរ​នេះ បាន​អះអាង​នូវគោល​ន​យោបាយអាទិភាពលើ វិស័យ​ថាម​ពលប្រេង​ឧស្ម័ន​ ក្នុងទំនាក់​ទំនង​សហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​វៀត​ណាម និងរុស្ស៊ី​ព្រមទាំងបង្កលក្ខណៈងាយស្រួល​សម្រាប់​បង្កើន​ប្រសិទ្ធិភាព នៃ​សកម្មភាព​រវាង​ក្រុម​ហ៊ុន Vietsovpetro និង Rusvietpetro ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ