17/04/2016 11:13 GMT+7 Email Print Like 0

វៀតណាម-រុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍


អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក
Nguyen Van Tuan ថ្លែងមតិនៅក្នុងសន្និសីទ

សន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-រុស្ស៊ី​ជា សកម្មភាព​ដែលបាន​រៀបចំ​ក្នុងក្រប​ខ័ណ្ឌ នៃផ្សារ​​ណាត់​ទេសចរណ៍អន្តរ​ជាតិ (VITM)​ ២០១៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦​​នៅ​ទីក្រុង​​ហាណូយ​។ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់រួមចំណែកបង្កើន​កិច្ច​សហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាង​វៀត​ណាម​ជាមួយ​រុស្ស៊ី ក៏ដូចជាជម្រុញថែមទៀតការផ្លាស់ប្តូរភ្ញៀវទេសចរ នៃប្រទេសទាំងពីរផងដែរ។ ថ្លែង​មតិបើក​សន្និសីទ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ទេសចរណ៍​វៀតណាម លោក Nguyen Van Tuan បាន​អះអាង​ថា នាប៉ុន្មានឆ្នាំកន្លង​ទៅ ទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាម ជាមួយរុស្ស៊ីបន្តបានពង្រឹងនិងពង្រីក​លើ គ្រប់​វិស័យក្នុងនោះមាន​វិស័យទេសចរណ៍។ ហើយនៅក្នុងសន្និសីទនេះ​ក្រុម ហ៊ុន​ទេសចរណ៍​មួយ​ចំនួន​របស់​វៀត​ណាម និងរុស្ស៊ីបានចុះហត្ថលេខាលើ​កិច្ច ព្រមព្រៀង​សហប្រតិបត្តិ​ការសំដៅ​បង្កើន ​ការផ្លាស់​ប្តូរភ្ញៀវ​ទេសច​ររវា​ងប្រទេស​ទាំងពីរ ជួយគ្នាទៅវិញទៅមកក្នុងការអនុវត្តគោលដៅ និងផែនការអភិវឌ្ឍន៍ទេស ចរណ៍​ដែល​បាន​ដាក់​ចេញ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ