22/09/2016 09:50 GMT+7 Email Print Like 0

វៀតណាម-រុស្ស៊ីលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ


ទិដ្ឋភាពនៃជំនួបធ្វើការ

នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានដឹកនាំ​គណៈប្រតិភូ​វៀត​ណាម ចូល​រួមកិច្ច​ប្រជុំគណៈកម្មាធិការ​អន្តររដ្ឋាភិបាល​វៀតណាម-​រុស្ស៊ី ដែល​ប្រព្រឹត្តទៅនៅទី​ក្រុង Saint –Petersburg។ មុន​នោះក្នុងក្រប​ខ័ណ្ឌ​នៃដំ​ណើរ​ទស្សនកិ​ច្ចនេះ​ នារ​សៀលថ្ងៃ​ទី២០ ខែកញ្ញា ​ឆ្នាំ២០១៦​ លោក Trinh Dinh Dung បាន​អញ្ជើញ​ជួន​សន្ទានា​ ជាមួយអភិបាល​ទីក្រុង Saint – Petersburg លោក Georgy Poltavchenko ។ ​ស្តី​ពីជំហាន​ជាក់ស្តែង​សម្រាប់​ លើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -រុស្ស៊ី លោក Trinh Dinh Dung បាន​សង្កត់​ធ្ងន់ថា វៀត​ណាម​និងរុស្ស៊ី​មិន​ត្រឹមតែ​អនុវត្ត រាល់​ការសន្យា​ដែលមានស្រា​ប់ប៉ុណ្ណោះទេ​ ថែមទាំ​ងត្រូ​វ​បើក​ចេញ​ទិស​ដៅ​សហប្រតិបត្តិ​ការថ្មី​ទៀត​ផង​។ លោក Trinh Dinh Dung ក៏បានស្នើរឲ្យអាជ្ញាធរ Saint –Petersburg បង្ក​លក្ខណៈ​ងាយស្រួលសម្រាប់​ទំនិញ​វៀតណាម ជ្រៀតចូលទីផ្សារធំទី២ របស់រុស្ស៊ីនេះ។

រីឯខ្លួន​វិញ អភិបាលក្រុងSaint –Petersburg លោក Georgy Poltavchenko បាន​សន្យាថា នឹង​រៀប​ចំការ​ជួប​ប្រាស្រ័យ រវាង​តំណាង​អង្គភាព​អាជីវកម្មវៀត​ណាម និង​តំណាង​នៃប្រព័ន្ធលក់​រាយ របស់ទី​ក្រុង​នាពេល​ខាង​មុខ សំដៅស្វែង​រក​អតិថិជន​មាន​សក្កានុភាព៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ