18/05/2016 10:18 GMT+7 Email Print Like 0

វៀតណាម-រុស្ស៊ីបង្កើនទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ

បង្កើន​ទំនាក់​ទំនងមិត្តភាព និងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ​ រវាងវៀត​ណាម​ជាមួយ​រុស្ស៊ី។ នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc និងសមភាគី​រុស្ស៊ី លោក Dmitry Medvedev បាន​អះអាង​ដូច​ពោល​ខាង​លើ នៅក្នុង​កិច្ចចរចារដែល​បានប្រារព្ធ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅទី​ក្រុង​ម៉ូស្គូ ក្នុង​ឱកាស ដំណើរ​ទស្សន​កិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦​របស់​នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ។ នៅទីនេះ ថ្នាក់ដឹក​នាំទាំង​ពីរ រូបបាន​សង្កត់​ធ្ងន់​នូវការ​ប្តេជ្ញាចិត្ត​បង្កើន​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្រ្ត លើគ្រប់វិ​ស័យ​រវាងវៀ​តណាម ជាមួយ​រុស្ស៊ី និង​ឯកភាព​លើវិធាន​ការជា​ច្រើន សំដៅ​ជម្រុញ កិច្ចសហប្រតិបត្តិ​ការទ្វេភាគី។ ថ្នាក់ដឹកនាំទាំងពីរ​រូបបានព្រម​ព្រៀង​គ្នា បង្កើន សកម្មភាព​ពន្លឿន​ពាណិជ្ជកម្ម ជាពិសេស​ទទួលយក​ប្រៀបខ្លាំង នៃកិច្ចព្រម​ព្រៀង ពាណិជ្ជកម្ម​សេរី រវាង​វៀត​ណាម​ជាមួយ​សម្ព័ន្ធ​សេដ្ឋកិច្ច​អាស៊ី​-អឺរ៉ុប ក៏ដូចជារាល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលវៀតណាមបានចូលរួមផង​ដែរ។ ភាគី​ទាំង​ពីរ​បានអះអាង​ថា បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ ប្រសិទ្ធិភាព​លើវិស័យ​ការពារ​ជាតិ​និង​សន្តិ​សុខ ព្រម​ទាំងឯកភាពបើកទូលា​យកិច្ច  សហប្រតិបត្តិការលើបណ្តាវិស័យ ដែលមានសក្តានុ​ភាព។

​ផ្លាស់ប្តូរមតិអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រ​ខាងកើត ភាគីទាំង​ពីរ​បាន​ឯកភាព​ចាត់​ទុក​ថា រាល់​ជំលោះ​នៅ​សមុទ្រ​ខាងកើត​ត្រូវ បានដោះ​ស្រាយ​ដោយ​សន្តិវិធី ឈរលើមូលដ្ឋាន​គោរពច្បាប់​អន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា អ.ស.​ប​ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ (UNCLOS) និងអនុវត្ត​ដោយ​ពេញ​លេញ ប្រកប​ដោយ​ប្រសិទ្ធិភាព​ ចំពោះសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ​បត្តិរបស់​ភាគីនា នានៅសមុទ្រខាង​កើត(DOC) និង​ឈាន​ដល់​ការកសាង​ក្រមប្រតិបត្តិ​តំប​ន់នៅ សមុទ្រខាង​កើត(COC)​យ៉ាងឆាប់ៗ។

បន្ទាប់ពី​ជំនួបចរចារនេះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើ​ជាកស្សិណ​សាក្ស៊ីពិធី ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ វាងក្រសួងនិងសម្ព័ន្ធសេដ្ឋកិច្ច មួយចំនួននៃប្រទេសទាំង​ពីរលើ​វិស័យប្រេង​ឧស្ម័ន វិនិយោគ​និង​បណ្តុះបណ្តាល​ជាដើម។


ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកស្សិណសាក្ស៊ីពិធី ចុះហត្ថ លេខលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវាងក្រសួងនិងសម្ព័ន្ធ
សេដ្ឋកិច្ចមួយចំនួន

ថ្លែងមតិក្នុងសន្និសីទកាសែតនៅខាងក្រៅជំនួបចរចារ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​​វៀ​តណាម លោក Nguyen Xuan Phuc បាន​សង្កត់ធ្ង​ន់​ថា៖ ​“គម្រោងការជាច្រើនស្តីពីមនុស្សសាស្ត្រ សង្គមសាស្ត្រនិងវិស័យផ្សេងៗ​មួយចំនួន ត្រូវបាន​លើក​មកពិភាក្សា​នៅក្នុង​ឱកាសនេះ​ដែរ។ ជាពិសេស វៀត ណាមចង់ជម្រុញខ្លាំង​ការងារ​ជាក់​ស្តែង​សំដៅឈាន​ដល់​អនុវត្តកិច្ច​ព្រម​ព្រៀង​ FTA រវាងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-​អឺរ៉ុបជាមួយ​វៀត​ណាម។ ម្យ៉ាងវិញទៀត យើង​ខ្ញុំ នឹងជ​ម្រុញ​ឲ្យក្រសួង​ស្ថាប័នពិសេស របស់រដ្ឋាភិបាលដោះស្រាយរាល់​ការ​លំបាក ក្នុងដំណើរការសហប្រតិបត្តិការ​នោះ ដើម្បីឈាន​ដល់ការអនុវត្ត​គោលនយោ បាយ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដាក់​ចេញ ឲ្យសក្តិសម​ទៅនឹហការ​ដែល ប្រទេសទាំង​ពីរវៀតណាម​និងរុស្ស៊ីជាដៃគូរ​យុទ្ធសាស្ត្រ”។ រីឯខ្លួន​​វិញ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Medvedev បាន​មានប្រសាសន៍​ថា៖

       
ថ្នាក់ដឹកនាំទាំងពីររូបនៅក្នុងសន្និសីទកាសែតបន្ទាប់ពីការចរចារ

“រុស្ស៊ីបានផ្តោត​ការយកចិត្ត​ទុកដាក់​ខ្លាំងលើការ​ ដែល​ប្រទេស​យើង​ទាំងពីរ​បាន​បណ្តាក់​ទុន ​ទៅលើ​ខឿន​សេដ្ឋកិច្ច​រវាង​គ្នាទៅវិញ​ទៅមក​។ នាបច្ចុប្បន្ន​ក្រុម​ហ៊ុននានា របស់​រុស្ស៊ី បាន​វិនិយោគ​នៅវៀត​ណាម ដោយ​មានគ្រោងការ​ជាង​១០០ នោះគឺមិនទាន់និយាយដល់វិស័យ​ប្រេងឧស្ម័ន​នៅឡើយ។ ដោយ​សារ​កិច្ច​​សហប្រ​តិបត្តិ​ការ លើវិស័យ​ប្រេងឧស្ម័ន និងថាមពលជាវិស័យសហប្រតិបត្តិការយុទ្ធ​សាស្ត្រផងដែរ”។

​នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តបង្ករ លក្ខណៈ​ងាយ​ស្រួល​សម្រាប់​គម្រោង​ការដែល​កំពុងបាន​សហការ។ លើក​ពីនេះ​ទៅទៀត​នឹង ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើវិស័យ​បច្ចេកវិទ្យាខ្ពស់​និងកសិ​កម្ម។


នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រ ធានសភាជាន់ទាបរុស្ស៊ី លោក Sergey Naryshkin

ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចរុស្ស៊ី នាថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋា​ភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួប​សន្ទនា ជាមួយប្រ​ធាន​សភាជាន់ទាបរុស្ស៊ី លោក Sergey Naryshkin ។ នៅពេលរសៀលថ្ងៃដដែល​លោក Nguyen Xuan Phuc បានមានជំនួបជា​មួយ ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី​ លោកស្រី Valentina Matvienko ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ