17/08/2015 09:43 GMT+7 Email Print Like 0

វៀតណាម រុស្ស៊ីនិងបែឡារូសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម


វៀតណាម រុស្ស៊ីនិងបែឡារូសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ច​នៅបែ​ឡារូស និងរុស្ស៊ី ចាប់ពីថ្ងៃទី៦​ដល់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៥ ក្រុម​ការ​ងារ​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​មជ្ឈឹម ដឹកនាំដោយលោក Pham Xuan Duong អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិ​ការ​សេដ្ឋកិច្ច​មជ្ឈឹម បាន​មាន​ជំនួប​ធ្វើការ​ជាមួយ បណ្ដាក្រសួង វិទ្យាស្ថានស្រាវជ្រាវជាន់​ខ្ពស់ អង្គភាព​អាជីវកម្ម​បែឡារូស និង​រុស្ស៊ី។ នាថ្ងៃទី១១ខែ​សីហា ក្រុមការងារ​បានធ្វើការ​ជាមួយរដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជ​កម្ម នៃគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប Andrey Slepnev ។​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ខ្លឹម​សារ​នៃកិច្ច​សហប្រិត​បត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសម្ព័ន្ធភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​ ( EAEU ) ជាពិ​សេស​គឺការអនុវត្តកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានវៀត​ណាម​ និង EAEU បានចុះហត្ថ​លេខានា​ពេលថ្មីៗ​នេះ។  នាថ្ងៃទី១៤ខែ​សីហា ក្រុមការងារ​បានជួប​ធ្វើការ​ជាមួយអនុរដ្ឋមន្ត្រី​ទី១ ក្រសួង​អភិវឌ្ឍន៍សេដ្ឋកិច្ច​រុស្ស៊ី Alexey​ E.Likhachev ។ ភាគីទាំងពីរបាន​សង្កត់​ធ្ងន់​ទៅលើ​ការ​ខំប្រឹង​ប្រែង​ជំរុញ​តំលៃ​ប្រាក់​ពាណិជ្ជកម្ម ទ្វេភាគីឡើង​ដល់១០ពាន់លាន​ដុល្លារអាមេរិក នាឆ្នាំ​២០២០៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ