17/09/2016 07:55 GMT+7 Email Print Like 0

វៀតណាម-ប្រេស៊ីលបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម


តំណាងចូលរួមវេទិកា

វេទិកាក្រោមប្រធានបទ “វៀតណាម-ប្រេស៊ីល យថាទស្សន៍ថ្មី អំពីពាណិជ្ជកម្ម​និង​វិនិយោគ​លើវិស័យ​កសិកម្ម” បាន​បើក​នាព្រឹក​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ​នៅ​ទី​ក្រុង​​​ហាណូយ។ វេទិកានេះ​មាន​ការ​ចូល​​រួម​របស់​​អង្គភាព​អាជីវកម្ម​​ជាច្រើន​​នៃ​ប្រទេស​ទាំង​ពីរ។ ថ្លែងមតិនៅទី​នេះ លោក​ស្រី Pham Thi Thu Hang អគ្គលេខា​ធិការ​សភា​ពាណិជ្ជ​​កម្ម​ និង ឧស្សាហកម្មវៀតណាមបានចាត់ទុកថា៖

​“ប្រេស៊ីលជាប្រទេសមានខឿនកសិកម្មរីកចំរៀននិងចីរភាព។ ហើយនាពេល​ខាង​មុខ ដើម្បី​វៀតណាម​មាន​ខឿន​កសិកម្ម​ចីរភាព​គឺត្រូវមាន​ការអនុវត្តវិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា។ ដោយ​ហេតុ​នេះ វៀតណាម​រង់ចាំអង្គ​ភាព​អាជីវកម្ម​វៀតណាម​និង​អ្នក​វិទ្យាសា​ស្ត្រ វៀត​ណាមរឹត​បន្តឹងកិច្ច​សហប្រតិបត្តិការ ជាមួយអ្នកវិទ្យាសាស្ត្រផ្នែក​កសិកម្ម​ប្រេស៊ីល​ ដើម្បី​ស្វែងរកនូវ​រូបសណ្ឋាន​ធ្វើអាជីវកម្ម និង អនុវត្តនូវវិទ្យាសាស្ត្រ​បច្ចេក​វិទ្យាជឿន​លឿនផង​ដែរ”។

​នៅក្នុងវេទិកា អង្គភាពអាជីវកម្មប្រេស៊ីលមានបំណងជម្រុញកិច្ចសហប្រតិ​បត្តិការ​ ជាមួយ​វៀត​ណាម​លើវិស័យ​កែច្នៃ និង អាជីវកម្មកសិផល​ក៏ដូចជា​ផ្ទេប្រគល់​​បច្ចេក​វិទ្យាជឿន លឿនលើវិស័យកសិកម្ម៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ