10/11/2014 09:12 GMT+7 Email Print Like 0

វៀតណាម-ប៉ូឡូញ៖ទំនាក់ទំនងប្រពៃណីនិងចីរភាព


លោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម

ប្រពៃណីស្នេហាជាតិនិងតស៊ូដើម្បីឯករាជ្យជាតិជាប្រភពដើម​បង្កើត​ឡើងចំណងមិត្តភាព​យូរ​អង្វែង​រវាងប្រជាជនវៀតណាម និងប៉ូឡូញ។ ប្រការនេះត្រូវ​បានអះអាងនៅជំនួប​មុខ​រំលឹក​ខួបអនុស្សាវរីយ៍​នៃទិវាឯករាជ្យ​សាធារណៈរដ្ឋប៉ូឡូញ​(ទី១១ ខែវិច្ឆកា ឆ្នាំ២០១៤)ដែលបាន​រៀប​ចំ​នាថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១៤ នៅទីក្រុង​ហូជីមិញ។ វៀតណាមនិង​ប៉ូឡូញបានបង្កើតទំនាក់​ទំនង​ការទូតជាផ្លូវការនា​ឆ្នាំ​១៩៥០។​ ប៉ូឡូញជាប្រទេសមួយ​ក្នុងចំណោមប្រទេស​ដំបូងទទួល​ស្គាល់​វៀត​ណាម​ប្រជាធិបតេយ្យសាធារណៈរដ្ឋ ជានិច្ចកាលប្រកៀកស្មានិងជួយឧបត្ថម្ភ​វៀត​ណាម​ ក្នុងដំណាក់កាលសង្គ្រាម។

ថ្លែង​មតិនៅពិធីជួបមុខនេះ លោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំ​នៅ​វៀត​ណាមបានសង្កត់​ធ្ងន់​ថា៖“ទិវាឯករាជ្យជាឱកាសមោទនភាពពិសេស​ចំពោះជនប៉ូឡូញ​ម្នាក់​ៗ​ និងខ្ញុំជឿជាក់ថាបណ្ដាមិត្តវៀតណាមក៏ដូច្នេះដែរ។ សកម្មភាពរបស់សមាគមមិត្តភាព​វៀត​ណាម​ - ប៉ូឡូញនិងព្រឹត្តិការណ៍ផ្សេងៗបានឲ្យយើងខ្ញុំឃើញថា យើងមាន​មិត្តភក្តិ​ជាច្រើននៅ​វៀត​ណាម៕”

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាព័ត៌មានបានផ្សាយ