15/04/2015 14:52 GMT+7 Email Print Like 0

វៀតណាម-ប៉ូឡូញបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ


តំណាងអង្គភាពអាជីវកម្មរបស់វៀតណាមនិងប៉ូឡូញផ្លាស់ប្ដូរមតិនៅក្នុងសិក្ខាសាលា (រូបថត៖TTXVN)


 
អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចប៉ូឡូញលោកស្រី Grazyna Henclewska ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម បាន​សំ​ដែងក្ដីសង្ឃឹមថា នឹងបន្តជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមក្នុងបណ្ដាវិស័យដូចជារ៉ែ ម្ហូប​អា​ហារ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាខ្ពស់និងជាតិគីមី។នាថ្ងៃទី១៤ មេសា នៅរដ្ឋធានីហាណូយ​របស់​វៀត​ណាម ក្រសួងសេដ្ឋកិច្ចប៉ូឡូញបានសហការជាមួយស្ថានទូតប៉ូឡូញប្រចាំនៅវៀតណាមរៀបចំ​សិក្ខា​សាលា​ស្ដីពីឱកាសសហប្រតិបតិ្តការវិនិយោគសំរាប់អង្គភាអាជី​វកម្ម។ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅ​វៀត​ណាម​លោកស្រី Barbara Szymanowska បានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅ​ វៀតណាមនិង​ប៉ូ​ឡូញ​បាន​សហ​ប្រតិបតិ្តការ យ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច។នាពេលខាងមុខរដ្ឋាភិបាលនៃប្រទេសទាំង២នឹង បង្កើត​គណៈ​កម្មាធិការអន្តររដ្ឋាភិបាលដើម្បីលាតត្រដាងអនុវត្តកិច្ចសហប្រតិបតិ្តការ ក្នុងវិស័យនានាដែលភាគីទាំង២មានសក្ដានុភាព ដោះស្រាយរាល់ការលំបាក រួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច​ពាណិជ្ជកម្ម​៕​

 
 តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ