29/11/2017 10:35 GMT+7 Email Print Like 0

វៀតណាម-ប៉ូឡូញចេញសេចក្តីថ្លែងការណ៍រួម

ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang ប្រធា​នាធិបតីប៉ូឡូញ លោក Andzej Duda និងលោកជំទាវ​ភរិយាបាន​អញ្ជើញមក បំពេញទស្សនកិច្ចថ្នាក់រដ្ឋ​នៅវៀ​ត​ណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២​០១៧។ 
 
ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចនេះ លោក An​dzej Duda បានអញ្ជើញជួបចរ​ចាជា​មួយ ប្រធានរដ្ឋ លោក​ Tran Dai Quang ជួបសម្តែងការ​គួរសម​អគ្គលេ​ខាបក្ស លោក Nguyen Phu Trong និង​នាយករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc អញ្ជើញចូល​រួមវេទិកាសហគ្រាស​វៀត​ណាម​-ប៉ូឡូញ និងបើកសម្ពោធការិយាល័យតំ​ណាង អគ្គនាយកដ្ឋាន​វិនិយោគ និងពាណិជ្ជកម្មប៉ូឡូញ ព្រមទាំងបំពេញទស្សនកិ​ច្ចនៅទីក្រុង​ហូជីមិញ​ផងដែរ។
 
នៅក្នុងជំនួប​ចរចាជាមួយ​ប្រធានាធិបតី​ លោក Andzej Duda ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់​ធ្ងន់ថា​ វៀត​ណាមយកចិត្តទុកដាក់អភិវឌ្ឍន៍ ​ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណីនិង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​ជាមួយ​ ប៉ូឡូញ។
 
ភាគីទាំងពីរបានឯកភាពចែករំលែកបទ​ពិសោធន៍និងបង្កើន​កិច្ចសហប្រតិ បត្តិការលើគ្រប់វិស័​យ។ ភាគី​ទាំងពី​របានឯ​កភាពបង្កើតយន្តការសហ​ការលើ វិស័យសេដ្ឋ​កិច្ច សំដៅធ្វើ​អាជីវកម្ម​នូវសក្កានុភាព​រវាង​ប្រទេស​ទាំង​ពីរ​។
 
ប្រធានាធិបតីប៉ូឡូញលោក​ Andzej Duda បានអះអាងថា ប៉ូឡូញ​នឹង​គាំទ្រ ការចុះហត្ថលេខា​យ៉ាងឆាប់​លើកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរីវៀតណាម-EU (EVFTA)។ វៀតណាមនិងប៉ូ​ឡូញ​ឯកភាព បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​គាំទ្រ គ្នាទៅវិញទៅមកលើបណ្តាវេ​ទិកាអន្តរជាតិនិងតំបន់។ ភា​គីទាំងពីរ​សន្យាជម្រុញ ការគោរពច្បាប់អន្តរជាតិ​ គាំទ្រការ​រក្សាសន្តិភាព ស្ថិរភាព និងសង្កត់ធ្ងន់​នូវសារៈ សំខាន់នៃ​ការដោះស្រា​យជម្លោះដោ​យសន្តិវិធី​ ឲ្យសមស្របជាមួយច្បាប់អ​ន្តរជាតិ ជាពិសេសគឺអនុស​ញ្ញាអង្គ​ការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ