15/09/2016 10:31 GMT+7 Email Print Like 0

វៀតណាម-បារាំងឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព


វៀតណាមស្វាគមន៍និងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាព
អាជីវកម្មបារាំងមកធ្វើអាជីវកម្មនៅវៀតណាម

សន្និសីទ “សហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារាំងលើកទី ១០ ដោយប្រធានបទឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព”បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៦​នៅ​ទីក្រុង Can Tho។ អញ្ជើញចូលរូមក្នុងសន្និសីទនេះ ឧបនា យករដ្ឋមន្ត្រី​លោក Vu Duc Dam បានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងបារាំងជាទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងកាន់តែស៊ីជម្រៅ​ពីមួយថ្ងៃទៅ មួយថ្ងៃហើយនាំមកលទ្ធផលជាក់ស្តែង។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“ដោយសមិទ្ធិនិងបទពិសោធន៍របស់ខ្លួននិងដោយមនោសញ្ចេតនាស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរនោះ វៀតណាមជឿជាក់ថា មិត្តបារាំងនិងរួមដំណើរជាមួយវៀតណាម ជួយវៀតណាម ហើយតំបន់នានារបស់វៀតណាមនឹងពង្រីកល្អឧត្តមភាពរបស់ខ្លួន រួមគ្នាកសាងនូវកម្មវិធីនិងគម្រោងការសហប្រតិបត្តិការជាក់ស្តែង។ វៀតណាមស្វាគមន៍និងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មបារាំងមកធ្វើអាជីវកម្មនៅវៀតណាម”។

សន្និសីទនៃបណ្តាតំបន់របស់វៀតណាមនិងបារាំងបានចេញសេចក្តីថ្លែងការណ៍ដោយបានឯកភាពថា សន្និសីទលើកទី១១នឹង​បានរៀបចំឡើងនៅ Toulouse ប្រទេសបារាំងនាឆ្នាំ២០១៩ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ