12/11/2016 14:34 GMT+7 Email Print Like 0

វៀតណាម-បារាំងឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធិភាព


តំណាងគណៈប្រតិភូទាំងពីរចូលរួមនៅក្នុងកិច្ចសន្ទនាការពារជាតិវៀតណាម-បារាំងលើកទី១

ទទួលសេចក្តីអញ្ជើញរបស់លោក Philippe Errera អគ្គនាយកនៃនាយកដ្ឋាន​ទំនាក់ទំនងអន្តរជាតិនិងយុត្តិសាស្ត្រ​ ក្រសួងការពារជាតិបារាំង ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅចូលរួម​កិច្ចសន្ទនាការពារជាតិវៀតណាម-បារាំងលើកទី១និងបំពេញទស្សនកិច្ចការងារនៅបារាំងចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៦។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីសភាពការណ៍អន្តរជាតិនិងតំបន់ដែលមានការយកចិត្ត​ទុកដាក់ដូចគ្នា ព្រមទាំងចាត់ទុកថា ស្ថានភាពលើពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងខ្លាំងដែលទាម​ទារ​ឲ្យប្រទេសទាំងអស់ត្រូវរួមដៃខំប្រឹងប្រែងដោះស្រាយ។ នាពេលខាងមុខ​ភាគីទាំងពីរបានឯកភាពថា នឹងចុះហត្ថលេ​ខាជាផ្លូវការនូវឯកសារសំខាន់ៗចំនួន ២ នោះគឺទស្សនៈរួមស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម-បារាំងលើវិស័យការពារជាតិនិងកិច្ចព្រមព្រៀងអំពីការផ្លាស់ប្តូរនិងរូមគ្នាការពារព័ត៌មានសម្ងាត់សំដៅនាំទំ​នាក់​ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។        បញ្ចប់កិច្ចសន្ទា ប្រធានគណៈប្រតិភូទាំងពីររូបបានធ្វើជា​កស្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាស្តីពីកិច្ចសហប្រតិបត្តិការកងទ័ពយោធានិងកិច្ច​សហប្រតិបត្តិការរក្សាសន្តិភាពអ.ស.បរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ