18/05/2016 10:19 GMT+7 Email Print Like 0

វៀតណាម-ន័រវេសបង្កើនកិច្ចសហប្រតិបតិ្តការ


ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai(ខាងស្ដាំ) និងរដ្ឋលេខាធិការលោក Tone Skogenនៅសិក្ខាសលា

ថ្លែងមតិនៅសិក្ខាសាលា “ឱកាសបង្កើន​កិច្ចសហប្រតិបតិ្តការវៀតណាម​-ន័រវេស” ដែល​ទើប​នឹង​បាន​ប្រព្រឹត្ត​ទៅនៅរដ្ឋ​ធានី Oslo ឯក​អគ្គរដ្ឋទូតវៀត​ណាមប្រចាំ នៅន័រវេសលោកស្រី Le Thi Tuyet Mai បានស្នើរ​ឲ្យន័​រវេស​បង្កើន​កិច្ច​សហប្រតិបតិ្តការទ្វេភាគី ហើយអំពាវនាវឲ្យអង្គ​ភាព​អាជីវកម្ម​ន័រវេសបើក​ទូលាយ អាជីវកម្ម បង្កើន​ការ​វិនិយោគ​នៅវៀតណាម។ លោកស្រី Le Thi Tuyet Mai បានឲ្យ​ដឹង​ថា វៀតណាម​កំពុងខំប្រឹង​ប្រែង​កែលំអរ​បរិយាកាស​វិនិ​យោគ ធ្វើអាជីវកម្ម​សំ​ដៅបង្កើនការទាក់ទាញប្រភព​ទុន FDI ជំរុញសេរីភាវូបនីយកម្ម​ពាណិជ្ជ​កម្ម រួម​ចំណែកអនុវត្តន៍គោលដៅអភិវឌ្ឍន៍ ដោយនិរន្តរភាព។ ក្នុងពេលនោះរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ន័រវេស​​លោក​ស្រី Tone Skogen បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល​ន័រវេសជានិច្ច​កាលយក​ចិត្តទុក​ដាក់ដល់​ការ​បង្កើន​​កិច្ចសហ​ប្រតិបតិ្តការជាមួយវៀតណាម។ ភាគីទាំងពីរមា​ន​សក្ដានុភាពជាច្រើន ដើម្បីបង្កើន​ កិច្ច​សហ​ប្រតិ​​បតិ្តការ ទ្វេភាគី​ក៏ដូច​ជាពហុភាគី​លើវិស័យជា​ច្រើន ជាពិសេសគឺ វិស័យ​សេដ្ឋកិច្ច៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ