28/04/2017 10:10 GMT+7 Email Print Like 0

វៀតណាម និងឡាវបន្តជំរុញទំនាក់ទំនងប្រពៃណីសាមគ្គីភាពពិសេស


 វៀតណាម និងឡាវបន្តជំរុញទំនាក់ទំនងប្រពៃណីសាមគ្គីភាពពិសេស

 នាថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ វៀតណាមនិងឡា​វបាន​ចេញ​សេចក្តី​ ​ថ្លែង​​ការ​ណ៍រួមក្នុងឱកាស ដំណើរ​ទស្សន​កិច្ច​របស់​នាយករដ្ឋមន្រ្តី​វៀត​​ណាម ​លោក Nguyen Xuan Phuc នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី ២៦​ ដល់ ២៧ មេសា ២០១៧ ​។ វៀតណាម​និងឡាវបាន​ឯកភាព​គ្នា​បង្កើន​ជំនួប​ប្រាស្រ័យនិង​ផ្លាស់ប្តូរ​គណៈប្រតិភូជាន់ខ្ព​ស់រវាងប្រទេស​ទាំងពីរ ជំរុញខ្លាំង​សកម្មភាព​ជួបប្រា​ស្រ័យ សហប្រតិបត្តិការ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​​ជាក់ស្ដែង រវាងបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋាន​ចងសម្ព័ន្ធមេត្រី​ភាព ជាពិសេស​​បណ្ដា​មូលដ្ឋាន​មានខ្សែព្រំ​ដែនជា​ប់គ្នា​។ ភា​គីទាំងពីរបាន​ឯកភាព​គ្នា​អនុវត្ត​កិច្ចការ​ផ្សព្វផ្សាយ​និងឃោស​នាអោយបា​នទូលំ​ទូលាយ​ និងអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព​នូវពិធីសារ ស្តីអំពីខ្សែព្រំដែន ខ័ណ្ឌសីម៉ា ​​រវាង​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម និងសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រ​ជាមា​និតឡាវ កិច្ចព្រម​ព្រៀងស្ដីអំ​ពីបទ​បញ្ញត្តិ​គ្រប់​គ្រង​ព្រំដែន​ និង​ច្រកទ្វារព្រំដែនរវាង​ រដ្ឋាភិបាល​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងរដ្ឋាភិបាលនៃ​ សាធារណ​​រដ្ឋ​​ប្រ​ជាធិបតេយ្យប្រជាជនឡាវ បន្ទាប់​​ពីឯក​សារ​ទាំងនេះ​​បានអនុម័ត និងចូលជាធរមាន ។
 
ភាគីទាំងពីរបានបញ្ជាក់នូវសារៈសំខាន់ ​និងឯកភាពគ្នាខិតខំប្រឹងប្រែង​ដើម្បី​ជំរុញ បើកទូលាយ និង​លើក​កំពស់​ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិបត្តិការ​លើវិស័​យដូចជា សេដ្ឋកិច្ចវិនិយោគពាណិជ្ជកម្ម គមនាគមន៍ ដឹក​ជញ្ជូន​​​។ រួមសហការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មរ​វាង​រដ្ឋាភិបាលទាំងពីរ ដែល​បាន​​ចុះថ្ងៃទី ៣ មិនា ២០១៥ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​តាម​ព្រំដែនចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៥ ខិត​ខំ​ប្រឹង​ប្រែង​នាំទំហំ​ពាណិជ្ជកម្ម​ រវាងប្រទេសទាំងពីរ កើនឡើង ១០ % បើធៀបទៅនឹងឆ្នាំ ២០១៦។ ភាគីទាំង​ពីរ​​យកចិត្តទុកដាក់ជាពិសេស លើវិស័យអប់រំ - បណ្តុះបណ្តាល​និងការ​អភិវឌ្ឍន៍​​ប្រភពធន​ធាន​មនុស្ស ​បន្តអ​នុវត្ត​ការដា​ក់​បញ្ចូល​ខ្លឹមសារ​រាល់​ផលិត​ផល​​សំណង់ នៃ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ជាពិសេស​របស់វៀត​​ណាម - ឡាវ​ចូល​ទៅក្នុង​​ការបង្រៀននៅតាមសាលានៃប្រទេសទាំងពីរ ជាពិសេស​នៅ​ក្នុងឆ្នាំនៃ​មិត្តភាព​​​សាមគ្គី​​ភាពវៀត​ណាម - ឡាវ ឡាវ - វៀតណាម ២០១៧ ។

ភាគីទាំង​ពីរបានបញ្ជាក់បន្តរួមសហការ យ៉ាងជិតស្និទ្ធនៅវេទិកា​អន្ដរជាតិ​​និង​តំបន់ ជាពិសេស​គឺអង្គការ​សហប្រ​ជាជាតិ​ អាស៊ាន​និងយន្តការ​សហប្រតិបត្តិការ​​អនុតំបន់ បន្តរួមចំណែកកសាងសហគមន៍អា​ស៊ាន​រឹងមាំ​ បង្កើ​ន​​សាម​គ្គីភាព​ឯកភាព និងពង្រីកតួនា​ទីជាមជ្ឈមណ្ឌល​របស់អាស៊ាន ភាគីទាំង​ពីរ​​បាន​ឯកភាព​គ្នាបន្ត​​បង្កើន​កិច្ច​សហប្រតិបត្តិការ រួមសហការ​យ៉ាងជិត​ស្និទ្ធ​​ជាមួយ​គ្នា និងជាមួយបណ្តាប្រទេស​និង​អង្គការ​អន្តរជា​តិ​​​​ដែលទាក់​ទងទៅ​នឹងការ​​គ្រប់គ្រង ការប្រើប្រាស់ប្រកបដោយ​និរន្តរភាពនិងមាន​ប្រសិទ្ធិភាព​​ទន្លេមេ​គង្គ​។

ភាគីទាំង​ពីរបន្តសង្កត់ធ្ង​ន់នូវសារៈសំខាន់ នៃ​ការរក្សាសន្តិភាពស្ថិរភាព​សន្តិសុខ និងសុវត្ថិភាព​នៅសមុទ្រខាង​កើត​ ឯក​ភាព​​​​ជំ​រុញការដោះស្រាយជម្លោះ​ នៅសមុទ្រខាងកើតតាមសន្តិវិ​ធី​​ដោយ​ឈរ លើមូលដ្ឋាន​ នៃច្បាប់​អន្តរជាតិ​​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ