11/05/2018 09:45 GMT+7 Email Print Like 0

វៀតណាម និងកម្ពុជាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី

នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូក្រសួងឧស្សាហពាណិជ្ជកម្ម​វៀតណាមបានមានជំនួបប្រជុំជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពិភាក្សាអំពិវិធានការជំរុញការផ្លាស់​ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

វៀតណាមនិងកម្ពុជាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី

នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណប្រតិភូវៀតណាម ដឹកនាំដោយអនុវរដ្ឋមន្ត្រីក្រសួងឧស្សាហភាណិជ្ជកម្ម លោក Do Thang Hai បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាដែលបាន​បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម។ ដើម្បីពង្រីកថែមទៀតសក្ដានុភាពផ្លាស់ប្ដូរពាណិជ្ជកម្ម​ទ្វេភាគី ជាពិសេសគឺរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ លោក Do Thang Hai បានឲ្យដឹងថា៖

“រាល់គម្រោងការណ៍ដូចជាគម្រោងការផ្សារព្រំដែនគំរូ Da នឹងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងជូនប្រជាជននៅតំបន់ជាប់ព្រំដែន និងសហគ្រាសនៃប្រទេសទាំងពីរ ។ លើសពីនេះទៅទៀតគឺជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា”។

ភាគីទាំងពីរបានឯកភាពចាត់ទុកថា៖ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជានៅមានសក្កានុភាពអភិវឌ្ឍន៍ជាច្រើន។ ដូច្នេះ ការពង្រីកលក្ខខ័ណ្ឌដែលមានស្រាប់អំពីភូមិសាស្ត្រ ធម្មជាតិ និងឧត្តមភាពរបស់ភាគីនីមួយៗនឹងរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ