26/01/2019 11:14 GMT+7 Email Print Like 0

វៀតណាម - ថៃបើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី


 ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (រូបថតៈ Baoquocte)

 ទទួល​តាម​ការអញ្ជើញរបស់រដ្ឋមន្ត្រីកា​របរទេសថៃ  ​លោក Don Pramudwinai ចាប់ពីថ្ងៃទី​២៤ ​ដល់ថ្ងៃ​ទី២៥ ខែមករា​ ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រីនិងជារ​ដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh បាន​អញ្ជើញ​ទៅបំ​ពេញទស្សនកិច្ចនៅប្រទេសថៃ និងធ្វើជាសហប្រធានស​ម័យប្រជុំលើកទី ៣ នៃគ​ណៈកម្មាធិការ​ចម្រុះស្តីពី​កិច្ច សហប្រតិបត្តិការទ្វេភា​គីវៀតណាម - ថៃ។ អញ្ជើញចូលរួមក្នុង​កិច្ចប្រជុំនេះ មានវត្តមាន​ថ្នាក់ដឹកនាំនិង​តំណាងក្រ សួង ស្ថាប័ននានានៃប្រទេសទាំងពីរ។
 
នៅក្នុងកិច្ច​ប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងនយោបាយ កិច្ចការបរទេស កិច្ចសហប្រតិ​បត្តិការ​ការ​ពារជាតិនិងសន្តិសុខរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យទុកចិត្ត​និង​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈលទ្ធផលនៃដំណើរទស្សនកិច្ចនិងកា​រជួបប្រាស្រ័យជាទៀងទាត់ រ​វាងថ្នាក់​ដឹកនាំ​នៃប្រទេស​ទាំង​ពីរ ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់យន្តកា​រសហប្រតិបត្តិការផង​ដែរ​។
 
ភាគី​ទាំងពីរបានព្រមព្រៀងគ្នា នូវវិធានការមួយចំនួន ដើម្បីជំរុញថែមទៀតកិច្ច សហប្រតិបត្តិ​ការសេដ្ឋ​កិច្ច​និង​ពាណិ​ជ្ជកម្ម បង្កលក្ខណៈ​ងាយ​ស្រួល​បំផុត​សម្រាប់​អាជីវកម្ម​នៃប្រទេស​ទាំងពីរ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ វិ​និយោគនិងពាណិជ្ជកម្ម ​​ជាពិសេសខិតខំបង្កើនទំហ៊ំប្រាក់ពាណិ​ជ្ជកម្ម​ទ្វេភាគី​ឲ្យ​សម្រេច​គោល​ដៅ​ទទួល​បា​ន ២០  ពាន់លានដុល្លារក្នុង​ឆ្នាំ ២០២០ និងសំដៅលើតុ​ល្យភាពពាណិជ្ជកម្ម។  ភាគីទាំងពីរ​បានប្តេជ្ញាបន្តជំរុញថែមទៀតកិ​ច្ចសហប្រតិបត្តិការខាងវ​ប្បធម៌ អប់រំនិង​ការជួប​ប្រាស្រ័​យប្រជាជនផងដែរ។
 
ភាគីទាំង​ពីរបានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង វៀតណាម​និង​ថៃក្នុង​ក្រប​ខ័ណ្ឌនៃបណ្តាវេទិកាក្នុងតំបន់និងអ​ន្តរជាតិ ជាពិសេសនៅក្នុងក្រប​ខ័ណ្ឌនៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) និងអង្គការសហប្រជាជា​តិ រួមទាំងបណ្តាយន្តការសហប្រតិបត្តិការអ​នុតំបន់ផងដែរ។
 ​
នៅរសៀលថ្ងៃទី២​៥ ខែមករា ឆ្នាំ ២០១៩ ឧបនាយករដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​កា​រ​បរទេស​វៀ​ត​ណាម លោក​ Pham Binh Minh បានអញ្ជើញចូលជួបសម្តែង​ការគួរសម​ជាមួយ​នាយករដ្ឋមន្ត្រថៃ លោក Prayuth Chan-ocha។ ក្នុង​ជំនួប​នេះនាយក​រដ្ឋមន្ត្រីថៃបាន​សង្កត់​ធ្ងន់នូវ​សារៈ​សំខាន់​នៃការ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រជា​មួយ​វៀត​ណាម​ និងបានវាយតំលៃខ្ពស់ចំពោះលទ្ធផលទទួល​បានពីកិច្ចប្រជុំលើកទី ៣ ​នៃគណៈកម្មាធិការ​សហប្រ​តិបត្តិ​ការ​​ទ្វេភា​គីវៀតណាម - ថៃ ព្រមទាំងចាត់ទុកថា​ នេះជាយន្តការដ៏សំខាន់​បំផុតដើម្បី​ជំរុញកិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ឲ្យកាន់តែស៊ីជម្រៅសម្រាប់ផលប្រ យោជន៍របស់ប្រជាជននៃប្រ​ទេសទាំងពីរផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ