14/07/2016 10:15 GMT+7 Email Print Like 0

វៀតណាម-ថៃឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាពនិងសន្តិសុខតំបន់


វៀតណាម-ថៃឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាពនិងសន្តិសុខតំបន់

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងបាងកក (ប្រទេសថៃ) បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិស្ដីអំពីការបង្កើនទំនាក់ទំនងវៀតណាមនិងថៃ ដើម្បីភាពសម្បូររុងរឿង ការអភិវឌ្ឍន៍ចីរភាព និងសន្តិសុខក្នុងតំបន់។ នេះគឺជាសកម្មភាព​មួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំ​នងការទូតវៀត​ណាម​​ - ថៃ (ថ្ងៃទី៦សីហាឆ្នាំ១៩៧៦-ថ្ងៃទី៦សីហាឆ្នាំ២០១៦)។​ចូលរួមសិក្ខាសាលាលើកនេះ មានបណ្ដាអ្នកស្រាវជ្រាវជួរមុខ អ្នកការទូត និង​មជ្ឈដ្ឋានសារព័ត៌មាន​របស់វៀតណា​ម ថៃ និងប្រទេសផ្សេងៗទៀតលើពិភពលោក។ 

នៅទីនេះ អង្គសន្និសីទបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ (CLMVT) គោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត បន្ទាប់ពី​ពេលតុលាការមជ្ឈត្តកម្មអន្តរជាតិ (PCA) ចេញសាលក្រមនិងបញ្ហា​បំ​រ៉ែបំរូល​អាកាសធាតុ​…ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ