20/03/2015 14:46 GMT+7 Email Print Like 0

វៀតណាម-ណូវែលហ្សេឡង់បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ

នាថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៥ ពិធីទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen​ Tan Dung និង​លោក​ជំទាវ​រួមជា​មួ​យគណៈប្រតិភូកំពូលវៀតណាមដែលមក​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅណូវែលហ្សេឡង់ បាន​រៀប​ចំឡើង​​យ៉ាងមហោឡារឹក​នៅ​អគារដ្ឋាភិបាលណូវែលហ្សេឡង់។ ក្រោយពីពិធីទទួល នាយករដ្ឋ​មន្រ្តីនៃប្រទេស ទាំង២បានដំណើរការ​ជំនួបចរចាដោយឈរលើស្មារតី​ស្មោះត្រង់ ជឿទុកចិត្តនិង​ស្ថាបនា។ ភាគី​ទាំង២បានក្រលេកមើល​ឡើងវិញលើ៤០​ឆ្នាំនៃទំានាក់ទំនង​សហ​ប្រតិបតិ្តការ​ជាពិសេស​គឺក្រោយ​ពីបង្កើត​ទំនាក់ទំនង​ដៃគូលើគ្រប់វិស័យនាឆ្នាំ​២០០៩ ព្រមទាំងឯកភាពលើទស្សនៈ​រួម១ សំដៅ​បង្កើន​និងធ្វើឲ្យទំ​នាក់ទំនងរ​វាង​ប្រទេសទាំង២ កាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ។ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងសមភាគី​ណូវែលហ្សេឡង់លោក John Key បានអះអាង​ថា នឹង​បន្តរក្សា​កា​រផ្លាស់ប្ដូរ គណៈ​ប្រតិភូ​ជាន់ខ្ពស់​និងគ្រប់ជាន់ថ្នាក់ ជំរុញថែមទៀតកិច្ច​សហ​ប្រតិបតិ្តការលើ បណ្ដាវិស័យដូចជាសន្តិសុខ​យោធា អប់​រំបណ្ដុះ​បណ្ដាល ជួប​ប្រាស្រ័យប្រជាជន​និងពលករ។

លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីជំនួបចរចារ

ភាគីទាំង២ក៏បានឯកភាពដែរថា នឹងបង្កើនសកម្មភាពផ្លាស់ប្ដូរវប្បធម៌ សិល្បៈ​និងទេសចរណ៍ ជាពិសេស​គឺក្នុង​ឆ្នាំ២០១៥ ដែលជាឆ្នាំ​រំលឹកខួបអនុស្សាវរីយ៍​លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-ណូវែល​ហ្សេឡង់។ ទន្ទឹមនឹងនោះ ភាគីទាំង២រូប​ក៏បានផ្លាស់ប្ដូរមតិអំពី​បណ្ដាបញ្ហាតំបន់​និងអន្តរ​ជាតិដែល​យក​ចិត្ត​ទុកដាក់​ដូចគ្នា និងឯកភាព​ថានឹងបន្តគាំទ្រគ្នាទៅវិញ​ទៅមក​នៅវេទិការ​អន្តរ​ជាតិ​នា​នា។ នាយក​រដ្ឋមន្រ្តី​ទាំង​២រូប បានសង្កត់ធ្ងន់ទៅលើសារៈ​សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនៅតំ​បន់ និង​អំពាវនាវ​ឲ្យភាគី​នានាដោះ​ស្រាយជំលោះទាំងឡាយ​នៅ សមុទ្រដោយសន្តិវិធី​និងសមស្របទៅនឹង​ច្បាប់​អន្តរ​ជាតិ​។ នៅ​សន្និសីទ​កាសែត បន្ទាប់ពីជំនួបចរ​ចា លោកនាយក​រដ្ឋមន្រ្តី​Nguyen Tan Dung បានសង្កត់​ធ្ងន់ថា៖ “ខ្ញុំនិង​លោក​នាយក​រដ្ឋមន្រ្តី John Key បានឯក​ភាព​ថា ដាក់គោល​ដៅទទួលឲ្យ​បាន តំលៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កើនទ្វេ​ដង១,៧ពាន់លានដុល្លារអាមេរិកនា​ឆ្នាំ​២០២០បង្ក​លក្ខណៈ​ងាយស្រួល​សំរាប់អង្គ​ភាព​អាជីវកម្ម​នៃ​ប្រ​ទេស​​​ទាំងសហ​ប្រតិបតិ្តការលើវិស័យនានាដែលភាគីទាំង២មានឧត្តមភាពដូចជា កសិកម្ម​ចិញ្ចឹមសត្វ អប់រំ​បណ្ដុះ​បណ្ដាល សេវា​កម្ម ជាដើម”។

នាពេលបញ្ចប់ជំនួបចរចា នាយករដ្ឋមន្រ្តីទាំង២បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពី​ការ​បង្កើន​ទំនាក់​ទំ​នង​ដៃ​គូ លើ​គ្រប់​វិស័យរវា​ងវៀតណាម​និងណូវែលហ្សេ​ឡង់​និងធ្វើជាក​ក្សិណ​សាក្សីពិ​ធីចុះ​ហត្ថលេខា​លើ​ពិធី​សារ​​ធ្វើ​វិសោធន​កម្មនូវ​កិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមជើងអាកាស និង​កិច្ចព្រមព្រៀងស្ដីពីសុវត្ថិ​ភាព​ស្បៀង​​អាហារ​ និងការពិនិត្យ​ជំងឺលើសត្វនិងរុក្ខជាតិរវាងប្រទេសទាំង២។ នាថ្ងៃដដែល នៅទីក្រុង Auckland លោក Nguyen Tan Dung បាន មានជំនួបសន្ទនា​ជាមួយអគ្គទេសាភិបាលណូវែលហ្សេឡង់លោក Jerry Mateparae និង ប្រធានរដ្ឋ​សភាណូវែលហ្សេឡង់លោក David Carter។លោក Jerry Mateparae និងលោក David Carter បានសម្ដែងក្ដីសប្បាយរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរនៃជំនួប​ចរចា​វាងនាយករដ្ឋមន្រ្តីទាំង២ព្រម​ទាំងគាំ​ទ្រការ​បង្កើន​កិច្ចសហប្រតិបតិ្ត​ការ​រវាងវៀតណាមនិងណូវែលហ្សេឡង់ ​ដៅនាំ​ទំនាក់​ទំ​នង​ដៃគូលើគ្រប់វិស័យ រវាងប្រទេសទាំង២ឡើងកំពស់ថ្មី។​ ក្នុងឱកាសនេះដែរ លោកនាយក​រដ្ឋមន្រ្តី Nguyen Tan Dung បាន​មាន​ជំនួ​បសន្ទ​នា ជាមួយមគ្គុទ្ទេសគណៈបក្សការងារណូវែលហ្សេឡង់លោក Andrew Little។ នៅទី​នេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ច​កាលវាយតំលៃ ខ្ពស់​ចំពោះការ​គាំ​ទ្រ​​និងជួយ​ឧបត្ថម្ភ​ដែលគណៈ​បក្សការងារបាន​លៃទុក​សំរាប់​វៀតណាម។ លោកបានឲ្យថែមទៀតថា ថ្នាក់​ដឹក​​នាំទាំង​ឡាយ​របស់​ណូ​វែល​ហ្សេឡង់​សុទ្ធតែ គាំទ្រការប្ដេ​ជ្ញានាំទំនាក់ទំនងរវាងប្រទេស​ទាំង២ឡើង​កំពស់​ថ្មី​ ព្រម​ទាំង​ជឿជា​ក់ថា ​ដោយមានការខំប្រឹង​ប្រែងរួម ភាគីទាំងនឹង​ឆ្លៀតប្រើប្រាស់​អស់ពី​សក្ដានុ​ភាពសហ​ប្រតិបតិ្ត​ការរវាង​ប្រ​ទេស​​ទាំង២ នាំទំនាក់ទំនងដៃគូ​លើ​គ្រប់វិស័យកាន់តែស៊ីជុំរៅ ជាក់​ស្ដែង​និងប្រកប​ដោយ​ប្រសិទ្ធ​ភាព​ថែម​ទៀត​។

លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងមគ្គុទ្ទេសគណៈបក្សការងារប្រឆាំងលោក Andrew Little

ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៥ រដ្ឋមន្រ្តី​ក្រសួង កសិ​កម្ម​និង​អភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានមាន​ជំនួបសន្ទនា ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​សុវត្ថិភាព​ស្បៀងអាហារណូវែល​​ហ្សេឡង់លោក Nathan Guy និង​រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​និង​ដឹក​ជញ្ជូន​​វៀត​ណាមលោក Dinh La Thang បានមានជំនួបសន្ទនាជាមួយសមភាគីណូវែលហ្សេ​ឡង់លោក Simon Bridges ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ