15/04/2016 08:57 GMT+7 Email Print Like 0

វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ


រូបថតៈ baoxaydung

“វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ”។ នេះជាប្រធានបទ នៃផ្សារ​ណាត់​ទេសចរណ៍​អន្តរជាតិ​វៀត​ណាម​២០១៦(VITM) ដែលបានប្រារព្ធនា យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៦ នៅទី​ក្រុងហាណូយ។ VITM ២០១៦ បានរៀបចំឡើងសំដៅ ជម្រុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនានៅវៀតណាម ព្រម​ទាំង​ជាវេទិកាសម្រាប់ក្រុមហ៊ុនទេសចរណ៍នានា ជួបប្រាស្រ័យ ផ្លាស់ប្តូរនិងតភ្ជាប់ការ​ធ្វើអាជីវកម្ម។ ថ្លែង​មតិ​នៅក្នុង​ពិធី​នេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍​វៀតណាម លោក Nguyen Ngoc Thien បាន​ឲ្យដឹង​ថា៖​ “ដោយប្រធានបទ “វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ” ផ្សារ​ណាត់ លើក​នេះគឺ​ផ្តោត​សំខាន់​ទៅ​លើការ​ឧទ្ទេសនាម អំពីទេសចរណ៍កោះសមុទ្រ សំដៅ​លើក​កំពស់​លក្ខណៈ​វិសេស​វិសាល​និង​លក្ខណៈ ប្រកួត​ប្រជែង​របស់វិស័យ ទេសចរ​ណ៍វៀតណាម រួមចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេសច​រមក ​ជាមួយ​វៀត​ណាម​ ឲ្យច្រើន​ថែម​ទៀត​”។

​នៅផ្សារណាត់ VITM ២០១៦លើកនេះ គណៈចាត់តាំងបានជ្រើសរើសទី មកដល់ចំនួន​៣របស់​វៀត​ណាម​សម្រាប់​ឧទ្ទេសនាម​ផ្សព្វផ្សាយនោះគឺ រដ្ឋធានី​ហាណូយ តំបន់ពាយ័ព្យ​និងតំបន់ Tay Nguyen – ប៉ែក​ត្បូង​ភាគ​កណ្តាល​វៀត​ណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ