26/11/2014 15:10 GMT+7 Email Print Like 0

វៀតណាម-ដាណឺម៉ាករំលឹកខួបលើកទី៤៣នៃទិវាបង្កើតទំនាក់ទំនងការទូត

ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៣នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ដាណឺម៉ាក(ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ១៩៧១)នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤នៅរដ្ឋធានី​ហា​ណូយ​ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក John Nielsen បានសង្កត់ធ្ងន់ថា ក្នុង​កាលៈទេសៈនាបច្ចុប្បន្ន វៀតណាមនិងដាណឺម៉ាក​កំពុងកសាងទំនាក់ទំនងថ្មីដ៏ស្អិតរ​មួត​ជាង​ ដោយផ្អែកទៅលើជំនួបសន្ទនានយោបាយ ក្នុងនោះប្រមូលផ្ដុំក្នុងវិស័យកំណើនបៃតង បច្ចេកវិទ្យាស្អាតនិងវប្បធម៌ អប់រំបណ្ដុះបណ្ដាល។នាពេលខាងមុខ ដាណឺម៉ាកមានគោល​បំ​ណង​​​ជួយឧបត្ថម្ភវៀត​ណាមតាមទិសផ្គត់ផ្គង់ផលិតផលនិងបំពេញបំប៉ន​ចំណោះ​ដឹង​ចាំ​បាច់​ដើម្បី​​ជួយវៀតណាមផ្ទេប្ដូរខឿនសេដ្ឋកិច្ចរបស់ខ្លួនក្លាយទៅជាខឿនសេដ្ឋកិច្ចបៃតង១។


ពិធីប្រគល់រង្វាន់នៅប្រកួត “គំនិតបៃតង-គំនិតដាណឺម៉ាក់” (រូបថត៖TTXVN)

លោក John Nielsen ក៏បានសម្ដែងក្ដីសប្បាយរីករាយអំពីការប្រកួតសរសេរអត្ថបទ​ដោយ​ប្រធាន​បទ “គំនិតបៃតង-គំនិតដាណឺម៉ាក់”​ ដែលបានទាក់ទាញការយកចិត្ត​ទុកដាក់​ពីសិ​ស្សា​នុសិស្ស​នៃវិទ្យាល័យ Nguyen Sieu។ ​ក្នុងឱកាសនេះដែរស្ថានទូត​ដាណឺម៉ាកបានប្រគល់​រង្វាន់​សំ​រាប់​សិស្សានុសិស្សចូលរួមការប្រកួតនេះ ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ