17/12/2015 09:49 GMT+7 Email Print Like 0

វៀតណាម-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ


វៀតណាម-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥  នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគោបាល​វៀតណាម នាយឧត្តមសេនី Tran Dai Quang បាន​មានជំនួបសន្ទនាជាមួយគណៈ​ប្រតិភូជាន់ខ្ពស់ ស្ថាប័នប៉ូលីសជាតិជប៉ុន លោក Sakaguchi Masayoshi មេបញ្ជាការ​រងប៉ូលីសជាតិជប៉ុន  ដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ភាគីទាំងពីរ​ បានឯកភាពចាត់ទុកថា៖ ក្រសួងនគរបាលវៀតណាម និងស្ថាប័នប៉ូលីសជាតិជប៉ុន​បាន​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ពីការបង្ការប្រឆាំងបទ​ល្មើស​ឆ្លង​ដែន ជន​ល្មើស​ប្រើ​ប្រាស់​បច្ចេក​ទេស​ខ្ពស់ បង្ការនិងពន្លត់អគ្គីភ័យ ធានា​សណ្ដាប់​ធ្នាប់និងសុវត្ថភាពចរាច​​។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយ​ឧត្តមសេនី Tran Dai Quang មានគោលបំណងថា៖ នា​ពេលខាងមុខនេះ ភាគីទាំង​ពីរ​នឹង​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថែមទៀត រួមសហការអនុវត្តល្អគ្រប់កិច្ចព្រម​ព្រៀង​ដែលបាន​ ចុះហត្ថលេខា ដើម្បីបង្កា​ប្រឆាំង​បទ​ល្មើស​ឆ្លងដែនអោយកាន់តែ​ប្រកបដោយប្រសិទ្ធិភាពថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ