16/09/2015 08:45 GMT+7 Email Print Like 0

វៀតណាម-ជប៉ុនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ


វៀតណាម-ជប៉ុនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ

ទទួល​សេចក្ដី​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នាថ្ងៃទី១៥​ខែកញ្ញាឆ្នាំ២០១៥​ អគ្គ​លេខា​បក្ស​កម្មុយ​នីស្ត​វៀត​ណាម លោក Nguyen Phu Trong បាន​អញ្ជើញ​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ជប៉ុន​។ នេះគឺជា​សកម្មភាព​មួយ​​ក្នុង​ចំណោម​សកម្មភាព​កិច្ចការ​បរទេស​ដ៏​សែន​សំខាន់​របស់​វៀត​ណាម ក្នុង​ឆ្នាំ២​០១៥ ដើម្បីម្ចាស់​ការអនុវត្ត​គោល​មាគ៌​​កិច្ច​​ការ​បរទេស​ប្រកប​ ដោយឯករាជ្យ​ម្ចាស់ការ ពហុ​បែបភាវូបនីយកម្ម ពហុទិសភា​វូបនីយកម្ម និង​ជំរុញទំនាក់ទំនង​រវាងវៀត​ណាម​ជាមួយ​ដៃគូធំ​ៗ ស៊ីជំរៅ​ថែម​ទៀត។ នៅ​ជប៉ុន អគ្គ​លេខា​បក្ស Nguyen Phu Trong នឹង​មានជំនួប​សន្ទនា ជាមួយ​ព្រះមហាក្សត្រ នាយក​រដ្ឋមន្ត្រី​ Shinzo Abe ថ្នាក់​ដឹក​នាំ​រដ្ឋសភា អង្គភាព​អាជីវកម្ម និង​គណបក្ស​ផ្សេងៗនៅជប៉ុន។ តាម​នោះ ជំរុញ​ទំនាក់​ទំនង​៖​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ និង​ស៊ីជំរៅ វៀតណាម​-ជប៉ុន ដើម្បី​សន្តិភាព និង​សម្បូររុងរឿង​នៅ​ទ្វីបអាស៊ី។
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ