09/07/2015 10:19 GMT+7 Email Print Like 0

វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យផ្សព្វផ្សាយនិងព័ត៌មាន

ក្នុងដំណើរទស្សនកិច្ចការងារនៅជប៉ុនចាប់ពីថ្ងៃទី៦ដល់ទី៩ ខែកក្កដា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងព័ត៌មាន​ជប៉ុនលោកស្រី Sanae Takaichi។ នៅទីនេះ លោក Nguyen Bac Son បានស្នើរឲ្យភាគីទាំង២ជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការលើវិស័យរដ្ឋាភិបាលអេឡិចត្រូនិក ប្រៃសណីយ៍និងវិទ្យុទូរទស្សន៍។វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ ជប៉ុនក្នុងការធានាសុវត្ថិភាពព័ត៌មានលើបរិយាកាសបណ្ដាញអ៊ីនធឺណែតនិងស្នើរឲ្យជប៉ុនលៃទុកប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ (ODA) សំរាប់គំរោងការណ៍អំពី សុវត្ថិភាព​ព័ត៌មាននៅវៀតណាម។ រីឯខ្លួនវិញ លោកស្រី Sanae Takaichi បានសន្យាថា ជប៉ុននឹងបន្តផ្ដល់ជំ​នួយ​ឧបត្ថម្ភសំរាប់វៀតណាមក្នុងការងារបណ្ដុះបណ្ដាលក៏ដូចជាក្នុងគំរោងការណ៍នានាអំពីសុវត្ថិភាពព័ត៌មាន​ផងដែរ។

បន្ទាប់ពីជំនួបចរចារ ថ្នាក់ដឹកនាំក្រសួងទាំង២នេះ​បានធ្វើកស្សិណសាក្សីពិធីចុះហត្ថ លេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នាស្ដីពីរលកទូរទស្សន៍រវាងនាយកដ្ឋានប្រេកង់វៀតណាមជាមួយស្ថាប័នគ្រប់គ្រងប្រេកង់ជប៉ុននិងកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងក្រុមហ៊ុនប្រៃសណីយ៍វៀតណាមជាមួយប្រៃសណីយ៍ជប៉ុន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ