27/10/2016 10:25 GMT+7 Email Print Like 0

វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យាព័ត៌មាន


អនុរដ្ឋមន្រ្តី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Thanh Hung ថ្លែងមតិនៅកម្មវិធីនេះ (រូបថត៖Minh Quyet/TTXVN)

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សមាគមន៍ software​និង​បច្ចេក​វិទ្យា​ព័ត៌មាន​វៀត​ណាម​(VINASA) និងក្លឹប​សហប្រតិបតិ្តការ​បច្ចេក​វិទ្យា​ព័ត៌មាន​វៀត​ណាម-ជប៉ុន (​VJC) បាន​សហការ​រៀប​ចំ​ទិវា​បច្ចេក​វិទ្យា​ព័ត៌​មាន​វៀត​ណាម​-ជប៉ុន។ កម្មវិធី​នេះបាន​ទាក់ទាញ​ការ​ចូល​រួម​របស់​អង្គ​ភាព​អាជីវក​ម្ម​បច្ចេក​​វិទ្យា​ព័ត៌មាន​រាប់​រយអង្គភាព​ នៃប្រទេសទាំងពីរ។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម លោក Nguyen Thanh Hung ឲ្យដឹងថា ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌​មាន ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពី​រទទួល​បាន​ការ​បោះ​ជំហាន​សំខាន់ៗ។ ភាគីទាំងពីរបានចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ជា​ច្រើន​ហើយ​នាពេ​លខាង​មុខ វៀតណាមនិងជាប៉ុននឹង​បង្កើនការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ